• 2020-08-11 03:50:25
  • ព័ត៌មាន

អ្នកស្រាវជ្រាវពីរនាក់ ទម្លាយបច្ចេកវិទ្យា OLED របស់ Samsung ដល់ក្រុមហ៊ុនចិន ឥឡូវត្រូវចាប់ខ្លួនហើយ

  • 2020-08-11 03:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ពីរ​នាក់​របស់​ក្រុមហ៊ុន Samsung Display រួម​ជា​មួយ​ដៃ​គូ​ខាង​ក្រៅ​ម្នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បន្ទាប់​ពី​​ព្រះរាជអាជ្ញា​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​ប្រកាន់​ពួក​គេ​​ពី​​បទ​ចារកម្ម​ ដែល​​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Samsung Display រង​ការ​​ខាត​បង់​រាប់​សិប​លាន​ដុល្លារ។

អត្តសញ្ញាណ​របស់​ជន​ជាប់​ចោទ​ខាង​លើ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​​អ្នក​ស្រាវជ្រាវ​របស់​​ Samsung Display មាន​វ័យ ៤៦​ឆ្នាំ និង ៣៧​ឆ្នាំ។ ចំណែក​បុរស​ម្នាក់​ទៀត​គឺ​ជា​អ្នក​ចាត់​ការ​នៃ​ក្រុមហ៊ុន​​ផលិត​បន្ទះ​អេក្រង់ ដែល​ Samsung ធ្លាប់​សហការ​ជា​មួយ​កាល​ពី​មុន។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ ករណី​ខាង​លើ​នេះ​គឺ​មាន​ពាក់​ព័ន្ធ​នឹង​​វិធីសាស្ត្រ​នៃ​ការ​ផលិត​អេក្រង់ OLED របស់​ Samsung ដែល​ប្រើ​ប្រាស់​នូវ​វិធីសាស្ត្រ​ Inkjet Printing ដែល​គេ​បាន​ចាត់​ទុក​វា​ថា​ជា​អនាគត​នៃ​ការ​ផលិត​​អេក្រង់ OLED ដោយ​សារ​​តែ​ចំណាយ​លើ​ការ​ផលិត​តិច​ជាង​វិធីសាស្ត្រ​ WOLED ដែល​ក្រុមហ៊ុន​ភាគ​ច្រើន​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ៕​​​​

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់