• 2020-08-11 03:24:02
  • ព័ត៌មាន

Huawei បញ្ជាក់ពីស្មាតហ្វូនចុងក្រោយដែលប្រើឈីប Kirin

  • 2020-08-11 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​​ត្រកូល Mate 40 ដែល​នឹង​ចេញ​នា​ចុង​ឆ្នាំ​នេះ នឹង​ជា​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Huawei ដែល​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ HiSilicon Kirin។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Richard Yu នាយក​ប្រតិបត្តិ​ផ្នែក​ផលិតផល​របស់​ Huawei ក្នុង​កម្មវិធី​សមាជ​កាល​ពី​ថ្មីៗ​នេះ។

ក្រោយ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា Huawei នឹង​មិន​មាន​សិទ្ធ​ទទួល​បាន​ការ​ផ្គត់ផ្គង់​ការ​ផលិត​ឈីប​ HiSilicon Kirin សម្រាប់​ស្មាតហ្វូន​ត្រកូល Matr 40 ទៀត​នោះ​ទេ។ នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា គឺ​ជា​ពេល​ដែល​ក្រុមហ៊ុន​អាមេរិក​​លែង​អាច​លក់​គ្រឿង​បន្លាស់​​ឲ្យ​ Huawei ​លុះត្រាតែ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល។

គួរ​ដឹង​ថា​ក្រុមហ៊ុន TSMC គឺ​ជា​ក្រុមហ៊ុន​ដែល​បាន​ផលិត​បន្ទះ​ឈីប​ Kirin មួយ​ចំណែក​ធំ​ឲ្យ​ក្រុមហ៊ុន Huawei ហើយ​សម្ភារៈ​ដែល​ក្រុមហ៊ុន TSMC ប្រើ​ប្រាស់​មាន​មួយ​ចំនួន​ជា​បច្ចេកវិទ្យា​របស់​អាមេរិក។ ក្រុមហ៊ុន TSMC នឹង​ត្រូវ​​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​ដើម្បី​អាច​បន្ត​ផលិត​ឈីប​​ឲ្យ Huawei បាន​ត​ទៀត។

លោក Yu បាន​និយាយ​ថា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​ចិន​ដូច​ជា​ SMIC នា​ពេល​នេះ​មិន​ទាន់​មាន​សមត្ថភាព​អាច​ផលិត​ឈីប​​​បាន​ដូច​ជា TSMC នៅ​ឡើយ​ទេ ហើយ​លោក​បាន​​បញ្ជាក់​ដែរ​ថា​​ស្មាតហ្វូន​ត្រកូល Mate ជំនាន់​ថ្មី អាច​នឹង​មាន​ចំនួន​កំណត់​ពេល​ចេញ​លក់៕​​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់