- 2020-08-10 09:48:31
- ព័ត៌មាន
លោក ត្រាំ សម្រេចចិត្តម្ដងនេះ អាចធ្វើឲ្យចំនួនលក់ iPhone ធ្លាក់ចុះ
- 2020-08-10 09:48:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ត្រាំ សម្រេចចិត្តម្ដងនេះ អាចធ្វើឲ្យចំនួនលក់ iPhone ធ្លាក់ចុះ
ចន្លោះមិនឃើញ
បទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យមានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន WeChat របស់ចិន អាចផ្ដល់ផលប៉ះពាល់ខ្លាំងដល់ចំនួនលក់ iPhone។ នេះបើតាមការវិភាគលោកអ្នកវិភាគ Ming-Chi Kuo។
ប្រសិនបើបទបញ្ជាត្រូវបានអនុវត្តន៍ពេញលេញ គេអាចឃើញថា WeChat នឹងត្រូវដកចេញពី App Store របស់ Apple នៅទូទាំងពិភពលោក។ WeChat គឺជាកម្មវិធីផ្ញើសារសំខាន់មួយនៅទីផ្សារប្រទេសចិន ហើយប្រសិនបើវាលែងមានលើប្រព័ន្ធប្រតិបត្តិការ iOS នោះចំនួនលក់ iPhone អាចធ្លាក់ចុះរហូតដល់ ៣០%។
គួរដឹងថា WeChat មិនមែនត្រឹមជាសេវាកម្មផ្ញើសារប៉ុណ្ណោះទេសម្រាប់អ្នកប្រើប្រាស់នៅប្រទេសចិន ដោយវាមានរួមបញ្ចូលការទូទាត់សាច់ប្រាក់ បណ្ដាញទំនាក់ទំនងសង្គម ព័ត៌មាន ការទិញទំនិញអនឡាញជាដើម។
តាមការបញ្ជាក់ក្នុងបទបញ្ជាប្រតិបត្តិ គឺបានហាមឃាត់លើការមានទំនាក់ទំនងអាជីវកម្មទាំងអស់រវាងក្រុមហ៊ុនអាមេរិក និង WeChat។ នេះមានន័យថា Apple អាចនឹងលុបកម្មវិធី WeChat ចេញពី App Store ក្នុងពេល ៤៥ថ្ងៃ។ យ៉ាងណាក្ដី អ្នកជំនាញជាច្រើនរំពឹងថារដ្ឋបាលលោកត្រាំ អាចនឹងបន្ថយបទបញ្ជាមុនពេលកំណត់។
ចំណែកឯប្រព័ន្ធប្រតិបត្តិការ Android វិញ ទោះបីជាកម្ម WeChat លែងមានលើ Play Store ក៏អ្នកប្រើប្រាស់អាចដំឡើងប្រើប្រាស់បានតាមរយៈ File APK មិនដូចជានៅលើប្រព័ន្ធប្រតិបត្តិការ iOS ដែលរឹតត្បិតការដំឡើងកម្មវិធីពីប្រភពក្រៅនោះទេ៕