- 2020-08-07 02:31:02
- ព័ត៌មាន
មេ Facebook ជាមនុស្សទី៣ក្នុងលោក មានទ្រព្យ ១០០ពាន់លានដុល្លារ
- 2020-08-07 02:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Facebook ជាមនុស្សទី៣ក្នុងលោក មានទ្រព្យ ១០០ពាន់លានដុល្លារ
ចន្លោះមិនឃើញ
តម្លៃភាគហ៊ុនរបស់ Facebook បានកើនឡើងមួយកម្រិតទៀតបន្ទាប់ពីក្រុមហ៊ុនប្រកាសចេញមុខងារថ្មីលើ Instagram ដែលនឹងប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok នៅលើទីផ្សារជាច្រើនលើពិភពលោក។
ការកើនឡើងតម្លៃហ៊ុននេះ ក៏បានធ្វើឲ្យទ្រព្យសម្បត្តិលោក Mark Zuckerberg នាយកប្រតិបត្តិ Facbook មានការកើនឡើងដូចគ្នា ដែលពេលនេះទ្រព្យសម្បត្តិរបស់លោកឡើងដល់ខ្ទង់ ១០០ពាន់លានដុល្លារជាលើកដំបូងបំផុត។
នេះធ្វើឲ្យលោក Mark Zuckerberg ក្លាយជាបុគ្គលទីបីក្នុងលោកដែលមានទ្រព្យសម្បត្តិខ្ទង់ ១០០ពាន់លានដុល្លារ និងជាបុគ្គលមានជាងគេក្នុងលោកលំដាប់លេខបី នៅពីក្រោយលោក Jeff Bezos (១៩០ពាន់លានដុល្លារ) និងលោក Bill Gates (១២០ពាន់លានដុល្លារ)៕