- 2020-08-04 08:56:48
- ព័ត៌មាន
មើលរាងឡានវៀតណាមម៉ាស៊ីន ៨ស៊ីឡាំង តម្លៃខ្ទង់ ២០ម៉ឺនដុល្លារ
- 2020-08-04 08:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរាងឡានវៀតណាមម៉ាស៊ីន ៨ស៊ីឡាំង តម្លៃខ្ទង់ ២០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Vinfast បានបង្ហាញរូបភាពខ្លះៗនៃរថយន្តឈ្មោះថា President របស់ខ្លួន ដែលរំពឹងថាប្រកាសចេញជាផ្លូវការនាខែកញ្ញា និងមានតម្លៃចន្លោះពីខ្ទង់ ២៦ម៉ឺន ទៅ ៣០ម៉ឺនដុល្លារ នៅលើទីផ្សារប្រទេសវៀតណាម។
រថយន្តនេះមានតួខ្លួនវែងជាងរថយន្ត Vinfast Lux SA2.0 ហើយវាមានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ប្រភេទ Turbocharged ដែលមានប្រើលើរថយន្ត Chevrolet Camraro និងរថយន្ត Covertte។
ជាមួយរថយន្ត President នេះ ក្រុមហ៊ុនវៀតណាមមានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយរថយន្ត SUV ប្រណីតខ្នាតធំដទៃទៀតដូចជា Lexus LX 570 ឬ BMW X7 ជាដើម។ យ៉ាងណាក្ដីរថយន្តនេះនឹងមានផលិតលក់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ៕