• 2020-08-04 05:02:43
  • ព័ត៌មាន

ញាក់សាច់! ឡាន Koenigsegg Gemera ប្រើម៉ាស៊ីន ២,០លីត្រ តែមានកម្លាំង ១៧០០សេះ

  • 2020-08-04 05:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Koenigsegg បានប្រកាសថានឹងដាក់បង្ហាញរថយន្តម៉ូដែល Gemera ថ្មី នៅចក្រភពអង់គ្លេស ក្នុងកម្មវិធី Salon Prive នាចន្លោះថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា។

រថយន្តថ្មីរបស់ Koenigsegg មានលក្ខណៈពិសេសខ្លាំងណាស់ ដោយបំពាក់កៅអីអង្គុយចំនួន៤ និងមានកន្លែងសម្រាប់ដាក់វ៉ាលីទៀតផង។ អ្វីដែលរឹតតែពិសេស គឺការបំពាក់ម៉ាស៊ីនតូចចំណុះ ២,០លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយនឹង Turbocharge មួយគូ ដែលបង្កើតកម្លាំងសរុប ៦០០សេះ។

នៅមិនទាន់អស់ឡើយ Gemera ដែលជារថយន្តប្រភេទ Plug-in Hybrid នេះ ក៏មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ បន្ថែមទៀត ដែលអាចបង្កើតកម្លាំងសរុប រហូតដល់ទៅ ១ ៧០០សេះឯណោះ ធ្វើឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់