• 2020-08-04 02:55:07
  • ព័ត៌មាន

ទូរសព្ទជប៉ុន 169$ លក់នៅកម្ពុជា រយៈពេល៣៦ម៉ោងបាន ៣ពាន់គ្រឿង

  • 2020-08-04 02:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ doqo របស់ជប៉ុន​ម៉ូដែល​ D20 + បាន​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង ១០​ ព្រឹកថ្ងៃទី៣១ ខែកក្កដា កន្លង​ទៅ​នេះ ហើយ​​ត្រឹម​រយៈពេល ៣៦​ម៉ោង​ប៉ុណ្ណោះ លក់​ដាច់​បាន​៣ពាន់​គ្រឿង ដែល​​បច្ចុប្បន្ន​គឺ​បាន​លក់​អស់​ពី​ក្នុង​​ស្តុក​ទៅ​ហើយ។

អតិថិជន​ជា​ច្រើន​ដែល​ធ្វើ​ការ​ទិញ​ហើយ​និយាយ​ថា​ទូរសព្ទ​ doqo D20+ ​មាន​តម្លៃ​ទាប​ជាង​ទូរសព្ទ​ម៉ាក​ផ្សេងៗ​ទៀត​ ហើយ​​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​កោត​សរសើរ​លើ​សមត្ថភាព​របស់​វា ត្បិត​ថា​មាន​តម្លៃ​ធូរ​មែន។

doqo D20 + ​មាន​ RAM ទំហំ​ 6GB និង​អង្គ​ផ្ទុក​ទំហំ​ 128GB មាន​តែ​មួយ​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​ដែល​លក់​ក្នុង​តម្លៃ 169$ដុល្លារ ដែល​ត្រូវ​បាន​​​​ដាក់​លក់​​តាម​រយៈ​គេហទំព័រ​​របស់​ក្រុមហ៊ុន និង​នៅ​លើ​ និង​ហ្វេសប៊ុក​ផេក​របស់​ក្រុមហ៊ុន​ផង​ដែរ។

ទូរសព្ទ​ doqo បាន​សហការ​ជាមួយ​តារា​ល្បីៗ​ចំនួន​១៨​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ចំនួន​ ១២​ ដែល​បង្ហាញ​អំពី​ភាព​​ច្បាស់លាស់​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​លើក​ដំបូង។ ក្រុមហ៊ុន​យល់​ថា​ ប្រសិន​បើ​ដាក់​លក់​មុន​ពេល​វេលា​កំណត់​ ១ ឬ ២ ថ្ងៃ ​ក្នុង​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ ច្បាស់​ជា​អាច​លក់​ដាច់​អស់​ពី​ស្តុក​មិន​ខាន​ឡើយ។

​ពេល​នេះ​ដែរ​ ក្រុមហ៊ុន​កំពុង​តែ​​ធ្វើ​ការ​រៀប​ចំ​ការ​លក់​ទូរសព្ទ D20+ ជា​លើក​ទី២ ​ដែល​ធ្វើ​ឡើង​នៅខែ ​សីហា​នេះ។ អតិថិជន​​ដែល​មិន​ទាន់​បាន​ Follow Facebook Page របស់​ក្រុមហ៊ុន​អាច​ធ្វើ​ការ​Follow ​បាន​តាម​រយៈ​ Facebook Page ឈ្មោះ​ @doqo និង @doqokh​ ឬ​ចូល​ទៅ​គេហទំព័រ​ផ្លូវការ ៖ https://doqo-phone.com/products/smart-phone-d20 ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ។

ព័ត៌មាន​លម្អិត​អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ​ ៖

  • 087335628

  • 0977668768

  • 089957488

  • 087335638

  • 0977668778

  • 089340868

មតិយោបល់