• 2020-08-03 01:14:33
  • ព័ត៌មាន

កម្មវិធីដែល Apple ទិញបាន ឥឡូវត្រូវដកចេញពី Android ហើយ

  • 2020-08-03 01:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​ខែ​មីនា ដែល​បាន​​​ទិញ​យក​កម្មវិធី​​​អាកាសធាតុ Dark Sky។ ពេល​នេះ​កម្មវិធី Dark Sky ត្រូវ​បាន​ដក​ចេញ​ជា​ផ្លូវ​ការ​ពី​​ App Store ​សម្រាប់ Android និង Wear OS។

ដើម​ឡើង​កម្មវិធី Dark Sky សម្រាប់​ Android បាន​កំណត់​ថា​នឹង​លែង​ដំណើរ​ការ​លើ​ Android នៅ​ថ្ងៃ​ទី១ ខែ​កក្កដា។ យ៉ាងណាក្ដី នៅ​វិនាទី​ចុង​ក្រោយ​ក្រុមហ៊ុន Dark Sky បាន​ប្រកាស​ថា​ពន្យារពេល​​រយៈពេល​មួយ​ខែ ពោល​រហូត​ដល់​ថ្ងៃ​ទី១ ខែ​សីហា។

ចំពោះ​ការ​បិទ​លែង​ឲ្យ​ដំណើរ​ការ​លើ Android បាន​នេះ អតិថិជន​ដែល​បាន​ទិញ​កញ្ចប់​ប្រចាំ​ឆ្នាំ​ដែល​មាន​តម្លៃ ២,៩៩​ដុល្លារ នឹង​ទទួល​បាន​ប្រាក់​សំណង​ជា​ទឹក​ប្រាក់ ២,៩៩​ដុល្លារ ត្រឡប់​មក​វិញ៕​​

ប្រភព៖ 9to5google ប្រែ​សម្រួល៖ សុខហេង

មតិយោបល់