• 2020-07-30 03:33:37
  • ព័ត៌មាន

ម៉ូតូ Royal Enfield សក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេងផ្លូវព្រៃ ឬផ្លូវភ្នំ

  • 2020-07-30 03:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield ដែលជាយីហោម៉ូតូរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក បាននាំមកនូវបទពិសោធន៍នៃការជិះលើភ្នំហ៊ីម៉ាល័យរយៈពេល ៦០ឆ្នាំ ជាមួយនឹងម៉ូតូ Himalayan នៅក្នុងការរចនាថ្មីទាំងស្រុង ដែលវាត្រួសត្រាយផ្លូវសម្រាប់អ្នកផ្សងព្រេងថ្មីថ្មោងធម្មតា និងទម្រង់នៃដំណើរទេសចរណ៍ផ្សងព្រេងទូលំទូលាយជាងមុន នៅលើទីផ្សារទូទាំងសកលលោកដែលយីយោនេះមានលក់។ តាមពិតទៅម៉ូតូយីហោនេះ មានសមត្ថភាពពេញលេញជាមួយផ្លូវរដាក់រដុប រឺហៅថា off-road ដែលធ្វើឱ្យវាស័ក្កិសមបំផុត សម្រាប់ការធ្វើដំណើរផ្សងព្រេងនៅលើផ្លូវដើរព្រៃ ដូចដែលវាអាចធ្វើបានលើផ្លូវភ្នំដ៏មានគ្រោះថ្នាក់ផងដែរ។

វាត្រូវបានផលិតឡើងដោយតួប្រភេទ duplex split cradle និងដំឡើងជាមួយផលិតផល Harris Performance ធ្វើឱ្យម៉ូតូ Himalayan មានស្ថេរភាព និងរហ័សរហួនគ្រប់ផ្នែកស្មើគ្នា។ ជើងទប់កង់ផ្នែកខាងក្រោយរហូតដល់ក្បាលម៉ូតូដ៏រឹងមាំ (mono shock rear suspension with linkage) អនុញ្ញាតឱ្យម៉ូតូធ្វើដំណើរបានយូរ និងផ្តល់នូវបទពិសោធន៍ជិះកាន់តែរលូន ដោយមិនគិតពីស្ថានភាពដី។ គម្លាតពីបាតមូត៉ូដល់ដី (ground clearance) កំពស់ 220mm របស់ Himalayan ធានានឹងជំនះរាល់ឧបសគ្គនានា ទាំងផ្លូវទឹកមានគ្រួស ឬផ្លូវទឹកកាត់គ្នា។ ការរួមបញ្ចូលគ្នារវាងទំហំកង់ អនុញ្ញាតឱ្យមានការគ្រប់គ្រងបានល្អប្រសើរនៅពេលជិះលើថ្ម និងផ្លូវមានស្នាមខូង។

ម៉ូតូ Himalayan ត្រូវបានបំពាក់ដោយ platform តួម៉ាស៊ីនទំនើបថ្មីគឺ LS 410 ដែលម៉ាស៊ីនថ្មីសន្លាងនេះផ្តល់នូវកម្លាំងបង្វិលខ្លាំង ហើយអាចប្រើថាមពលបាន នៅក្នុងល្បឿងរង្វិលជុំក្នុងមួយនាទី (RPM)។ នេះធ្វើឱ្យការបើកបរយឺតៗទៅកាន់ទីខ្ពស់មានភាពរលូន ដែលធ្វើឱ្យវាងាយស្រួលក្នុងការឡើងភ្នំ ឬក្នុងការធ្វើចរាចរណ៍។ ការរចនានិងសម្ភារៈទំនើបរបស់ម៉ាស៊ីន អាចបង្កើនប្រសិទ្ធភាពខ្ពស់ និងតម្រូវការថែរក្សាទាប ហើយម៉ាស៊ីនអាចធ្វើដំណើរចម្ងាយ ១០ ០០០ គីឡូម៉ែត្រ រាល់ការផ្លាស់ប្តូរប្រេងម្ដង។

ម៉ូតូ Himalayan មានការរចនាម៉ូដមើលទៅសាមញ្ញមិនកាច តួម៉ាស៊ីនរាបស្មើមិនទើស កម្ពស់កែបស្រួលជិះ ជើងទប់កង់វែងដែលធ្វើឱ្យម៉ូតូ Himalayan អាចបត់បែនបានល្អឥតទាស់ និងសាកសមសម្រាប់ការជិះផ្លូវដ៏វែងឆ្ងាយ ខណៈដែលវាជាជម្រើសល្អបំផុតសម្រាប់ដំណើរទៅព្រៃ។

ម៉ូតូ Himalayan ជាមធ្យោបាយសម្រាប់ដំណើរកម្សាន្តល្អបំផុត ជាមួយនឹងធុងប្រេងចំណុះ ១៥លីត្រ ផ្តល់នូវចម្ងាយប្រមាណ ៤៥០ គីឡូម៉ែត្រ។ កន្លែងថ្ពក់ឥវ៉ាន់សម្រាប់ដាក់កន្ដ្រកអមសងខាងម៉ូតូ វ៉ាលី និងធុងដាក់សាំង គឺជាចំណុចសំខាន់នៃការរចនាម៉ូតូនេះ។ កុងទ័ររបស់វាមានតួនាទីមើលពីល្បឿន ទិសដៅ សីតុណ្ហភាពបរិយាកាស ពេលវេលាធ្វើដំណើរ ចន្លោះពេលសេវាកម្ម និងពហុមុខងារចម្ងាយជាច្រើនទៀត។

អ្វីដែលសំខាន់បំផុតនោះគឺ ជើងទម្រ ដៃកាន់ និងកម្ពស់កែប ធ្វើការស៉ីគ្នាល្អមែនទែន ដែលផ្ដល់នូវឥរិយាបថជិះប្រកបដោយផាសុកភាព ដែលចាំបាច់ខ្លាំងសម្រាប់ការជិះផ្លូវវែងឆ្ងាយ។ ម៉ូតូ Himalayan មានកែបកម្ពស់ 800mm ជាមួយនឹងតុល្យភាពសមល្មម ធានាបាននូវភាពងាយស្រួលក្នុងការដាក់ជើងចុះ សម្រាប់ការគ្រប់គ្រងដ៏ពេញលេញរបស់អ្នកបើក។

Royal Enfield Himalayan ភ្ជាប់មកជាមួយសំបកកង់ដែលមានគោលបំណងពីរ ដែលផ្តល់នូវការចាប់កាន់យ៉ាងស្វាហាប់ និងជិះប្រកបដោយភាពជឿជាក់នៅគ្រប់លក្ខខណ្ឌផ្លូវ។ បន្ថែមពីលើការគ្រប់គ្រងហ្វ្រាំងឱ្យបានពេញលេញ ហ្វ្រាំងថាសខាងមុខ 300mm និងខាងក្រោយ 240mm នឹងជួយកាត់បន្ថយការប្រឹងចាប់ហ្វ្រាំង។ វាបានត្រួសត្រាយផ្លូវសម្រាប់មនុស្សទូទៅ និងទម្រង់នៃដំណើរផ្សងព្រេងទូលំទូលាយជាងមុន ហើយនឹងព្យាយាមពង្រឹងវិសាលភាពរបស់ខ្លួនបន្ថែមទៀត។

ម៉ូតូ Himalayan គឺមានគុណសម្បត្តិជាច្រើនជាងអ្វីដែលវាបានបង្ហាញខាងក្រៅ ដោយវាមិនត្រឹមតែផ្តល់នូវចេតនារបស់ខ្លួន ក្នុងការក្លាយជាម៉ូតូដែលបង្កើតឡើងសម្រាប់គោលបំណងដំណើរលើភ្នំ ហិមាល័យប៉ុណ្ណោះទេ វាក៏មានភាពបត់បែនល្អ និងរចនាឡើងដើម្បីក្លាយជាម៉ូតូតែមួយគត់របស់អ្នកផងដែរ៕

មតិយោបល់