• 2020-07-30 01:59:02
  • ព័ត៌មាន

មានលុយ ៣ម៉ឺនដុល្លារស្តើង អាចទិញឡានវ៉ែន Honda Odyssey ឆ្នាំ២០២១ ជិះមួយគ្រួសារ

  • 2020-07-30 01:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តវ៉ែនខ្នាតតូច Honda Odyssey ស៊េរីឆ្នាំ២០២១ នឹងត្រូវចេញលក់ជាផ្លូវការលើទីផ្សារសហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ជាមួយនឹងតម្លៃចាប់ពី ៣១ ៧៩០ដុល្លារ សម្រាប់ម៉ូដែល LX (Base Model)។ តម្លៃនេះធ្វើឲ្យវាថ្លៃជាងស៊េរីឆ្នាំ២០២០ ត្រឹមតែ ១ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្ត Honda Odyssey ថ្មី មានបំពាក់កាងឌីហ្សាញថ្មី ព្រមទាំងប៉ាណាមុខ និងចង្កៀងថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ទទួលបានបច្ចេកវិទ្យាថ្មី និងមុខងារពិសេសៗមកស្តង់ដារបន្ថែមជាច្រើន។

ក្រៅពីម៉ូដែលLX រថយន្ត Odyssey ក៏ផ្តល់ជម្រើសផ្សេងទៀត ដូចជា Odyssey EX មានតម្លៃចាប់ពី ៣៥ ១៩០ដុល្លារ, EX-L តម្លៃចាប់ពី ៣៨ ៤៦០ដុល្លារ, Touring តម្លៃ ៤២ ៥០០ដុល្លារ និង Elite តម្លៃ ៤៧ ៨២០ដុល្លារ។

រថយន្ត Odyssey គ្រប់ម៉ូដែលទាំងអស់នឹងមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨០សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់មុខ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់