• 2020-07-29 08:07:09
  • ព័ត៌មាន

របស់​ច្នៃ​ប្រឌិត​ប្លែក​ៗ​ទាំង ៦​ ឃើញហើយ​មិន​សរសើរ​មិន​បាន​​

  • 2020-07-29 08:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនមាន​​តែ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ឬ​អាមេរិក​​ឯណា​ដែល​ពូកែ​ច្នៃ​ឧបករណ៍​ផ្សេង​ៗ​ ឥឡូវ​ងាយ​ទៅ​មើល​ប្រទេស​​ចិន​ គេ​នឹង​ឃើញ​មាន​ការ​ផលិត​របស់​របរ​​ប្លែក​ៗ​ដោយ​ប្រជាជន​សាមញ្ញ​ធម្មតា​ មើល​ទៅ​មិន​សរសើរ​មិន​បាន៖

ច្នៃ​កង់​អាច​ជិះ​លើ​​ទឹក​បាន​ Lei Zhiqian ​រស់​នៅ​ក្នុង​ខេត្ត​ Hubei ​ប្រទេស​ចិន​ បាន​ច្នៃ​ដាក់​ធុង​បួន​​ជាប់​នឹង​កង់​របស់​គាត់​ ដែល​អាច​អណ្ដែត​បាន។ គាត់​អាច​ជិះ​វា​ ដូច​ជិះ​​ធម្មតា​លើ​គោក​អីចឹង។

1

ធ្វើ​ឧទ្ធម្ភាគចក្រ​ លោក​ Yu Jun ​បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​ដើម្បី​បង្កើត​ឧទ្ធម្ភាគចក្រ​ និង​ Wu Zhongyuan ​ក៏​ផលិត​ឧទ្ធម្ភាគចក្រ​មួយ​ដែរ ​រួច​រាល់​ក្នុង​ការ​ហោះ​សាក​ល្បង​ទៅ​ហើយ​ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​​មក​ហាម​ទៅ​វិញ ខ្លាច​មាន​បញ្ហា​ដល់​សុវត្ថិភាព។ 2

21

ធ្វើ​រ៉ូបូត​អូស​រទេះ​ កសិករ​ម្នាក់​ឈ្មោះ​ Wu Yulu ​បាន​ផលិត​រ៉ូបូត​អូស​រទេះ​ កាល​ពី​ឆ្នាំ​២០០៩។ មើល​ទៅ​អត្ថប្រយោជន៍​របស់​វា​តិច​ជាង​កង់​អាច​ជិះ​​បាន​លើ​ទឹក​​​ ប៉ុន្តែ​គំនិត​ច្នៃ​ប្រឌិត​នេះ​គឺ​អស្ចារ្យ​មែនទែន។

3

ផលិត​នាវា​មុជ​ទឹក នាវា​មុជ​ទឹក​ជាទូទៅ​ត្រូវ​បាន​ផលិត​ដើម្បី​បម្រើ​ការងារ​យោធា​ ប៉ុន្តែ​លោក​ Tao Xiangli ​បែរ​ជា​ផលិត​ផ្ទាល់​ខ្លួន​ដ៏​តូច​មួយ​ ដោយ​ចំណាយ​ពេល​ពីរ​ឆ្នាំ។ លោក​ត្រូវ​ចំណាយ​លុយ​អស់​ប្រហែល​៤៦៣០​ដុល្លារ​ ប៉ុន្តែ​នាវា​មុជ​ទឹក​របស់​លោក​មាន​​បំពាក់​កែវយឹត​ មាន​ប្រដាប់​បញ្ជា​ពេល​មុជ​​ជ្រៅ​ ម៉ូទ័រ​អគ្គិសនី​ សម្ពាធ​មាត្រ​ ស្លាប​ចក្រ​ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។

4 41

បាល់​សុវត្ថិភាព​ Yang Zongfu ​បាន​ផលិត​​​បាល់​ដ៏​ធំ​មួយ​ការ​ពារ​សុវត្ថិភាព​ពី​កម្ដៅ​ ពី​ទឹក​ ឬ​ការ​ប៉ះ​ទង្គិច​​ពី​ខាង​ក្រៅ។ បើ​មាន​ព្យុះ​ ឬ​រលក​បោក​បក់​​ខ្លាំង​ បាល់​នេះ​អាច​ការ​ពារ​បាន។

5 51

ច្នៃ​អំបោស​​សម្អាត​ផ្លូវ​ដ៏​ពិសេស​ អ្នក​សម្អាត​ផ្លូវ​នៅ​ខេត្ត​ Hubei ប្រទេស​ចិន​ បាន​ច្នៃ​ដាក់​អំបោស​យ៉ាង​ច្រើន​បំពាក់​លើ​រង្វង់​ដែល​មាន​ចលនា​មួយ​ អាច​ធ្វើ​ការ​សម្អាត​ផ្លូវ​បាន​។

6 61

ប្រភព៖ sickchirpse

មតិយោបល់