• 2020-07-29 07:10:09
  • ព័ត៌មាន

នេះឬជាតម្លៃ Ford F-150 Raptor ឆ្នាំ២០២១?

  • 2020-07-29 07:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford F-150 Raptor ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ford F-150 Raptor ឆ្នាំ២០២១ ម៉ូដែល Lariat, King Ranch, Platinum និង Limited អាចនឹងមានតម្លៃថ្លៃជាងស៊េរីមុន ២ ៨០០ដុល្លារ។ ចំណែកឯម៉ូដែល Platinum នឹងឡើងថ្លៃ ៣ ៥៩០ដុល្លារ ហើយម៉ូដែល Limited ត្រូវគេរំពឹងថា អាចមានតម្លៃដល់ ៨០ ០០០ដុល្លារឯណោះ។

ប្រភពខាងលើបញ្ជាក់ថា F-150 Raptor ឆ្នាំ២០២១ អាចនឹងមានតម្លៃគោលលើសស៊េរីឆ្នាំ២០២០ យ៉ាងហោចណាស់ ៣ ០០០ដុល្លារ ស្មើនឹង ៥៦ ០០០ដុល្លារ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់