• 2020-07-29 01:23:55
  • ព័ត៌មាន

ឡាន Rolls-Royce Ghost ជំនាន់ថ្មី ជិតចូលរោងចក្រផលិតហើយ

  • 2020-07-29 01:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Rolls-Royce Ghost ជំនាន់​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​មាន​ការ​ពន្យារពេល​ការ​ប្រកាស​ចេញ។

Rolls-Royce Ghost ជំនាន់បច្ចុប្បន្ន

យ៉ាង​ណា​ក៏​ដោយ​ក្រុមហ៊ុន Rolls-Royce នៅ​តែ​បន្ត​ការ​អភិវឌ្ឍន៍​រថយន្ត​ Ghost ជំនាន់​ថ្មី ដែល​បច្ចុប្បន្ន​នេះ​វា​បាន​ឈាន​ដល់​ដំណាក់​កាល​​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​​ ​និង​កាន់​តែ​ជិត​ដល់​​ដំណាក់​កាល​ផលិត​ហើយ។

កាល​ពី​ថ្មីៗ​នេះ​ដែរ Rolls-Royce ទើប​បាន​ចេញ​ផ្សាយ​រូប​គំនូរព្រាង​ដំបូង​នៃ​រថយន្ត Rolls-Royce Ghost ជំនាន់​ថ្មី ដែល​នៅ​ក្នុង​​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ក្រុមហ៊ុន​នឹង​បន្ត​បញ្ចេញ Teaser បង្ហាញ​អំពី​រថយន្ត​ថ្មី ដែល​ត្រៀម​នឹង​ប្រកាស​ចេញ​នា​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

បើ​តាម​រូបភាព​ដែល​គេ​ថត​បាន​នា​ពេល​កន្លង​មក​ គេ​ឃើញ​ថា Rolls-Royce Ghost ជំនាន់​ថ្មី​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​ដដែល ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​ដូច​ជា​អំពូល​ខាង​មុខ, អំពូល​ក្រោយ, ផ្ទាំង​ប៉ាណា​ជា​ដើម មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​កាន់​តែ​ទាន់​សម័យ​ជាង​មុន៕

​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់