• 2020-07-28 09:38:51
  • ព័ត៌មាន

Old School Cars ៣គ្រឿងនេះដាក់លក់នៅភ្នំពេញរូបរាងក៏កប់តម្លៃក៏កប់

  • 2020-07-28 09:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តបែបក្លាស៊ីកទាំង ៣គ្រឿងនេះផលិតនៅអាមេរិក ដែលបានដាក់តាំងលក់យានដ្ឋានជួសជុលរថយន្តទំនើបមួយនៅបណ្តោលផ្លូវឧកញ៉ាម៉ុង ឬទ្ធី កែងស្តុបទៅផ្សារទំនើបអេអន២ខណ្ឌសែនសុខរាជធានីភ្នំពេញ។

រថយន្ត Old School Cars ទាំង ៣គ្រឿងដាក់លក់យានដ្ឋានជួសជុលរថយន្តទំនើប EMC

រថយន្តក្លាស៊ីកទាំង ៣គ្រឿងដែលដាក់លក់នៅមុខយាន្តដ្ឋានជួសជុលរថយន្ត EMC នេះគឺជារថយន្តដែលផលិតទសវត្សទី៦០ និង៧០ ដែលក្នុងនោះមាន Cadillac Deville ផលិតឆ្នាំ ១៩៦៦, Cadillac ELDORADO ផលិតឆ្នាំ ១៩៧៨ និងរថយន្តមួយគ្រឿងទៀត Chevrolet Impala ផលិតឆ្នាំ ១៩៦៥

រថយន្ត Chevrolet Impala ផលិតឆ្នាំ ១៩៦៥

បើតាមលោក ស្រៀង អភិរក្ស អ្នកតំណាងយាន្តដ្ឋានជួសជុលរថយន្ត EMC បានបញ្ជាក់ថា រថយន្ត Cadillac Deville ផលិតឆ្នាំ ១៩៦៦ ម៉ាស៊ីន ៧.០L V8 ល្បឿនដែលអាចរត់បានរហូតដល់ ២០០គីឡូម៉ែត្រក្នុង ១ម៉ោង, Cadillac ELDORADO ផលិតឆ្នាំ ១៩៧៨ ម៉ាស៊ីន ៧.០L V8 ល្បឿនដែលអាចរត់បានរហូតដល់ ២០០គីឡូម៉ែត្រក្នុង ១ម៉ោង និងរថយន្តមួយគ្រឿងទៀត Chevrolet Impala ផលិតឆ្នាំ ១៩៦៥ ម៉ាស៊ីន ៥.៤L V8 ល្បឿនដែលអាចរត់បានរហូតដល់ ១៧៦គីឡូម៉ែត្រក្នុង ១ម៉ោងតម្លៃ ត្រូវបានយានដ្ឋានជួសជុលរថយន្តទំនើបខាងលើដាក់លក់ក្នុងតម្លៃដូចគ្នាគឺ ៦៧៩០០ដុលា្លរ តម្លៃនេះគឺជាតម្លៃដែលអ្នកចរចារបាន។

រថយន្ត ​Cadillac ELDORADO ផលិតឆ្នាំ ១៩៧៨ និង រថយន្ត Cadillac Deville ផលិតឆ្នាំ ១៩៦៦

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់