• 2020-07-28 06:49:15
  • ព័ត៌មាន

រឿងរ៉ាវ​មួយចំនួន ពី​គ្រូ​ទាយ​ល្បី​ឈ្មោះ Ming-chi Kuo ដែល​ Apple សូម​ខ្មាស

  • 2020-07-28 06:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ការ​លេច​លឺ​នូវ​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ផលិតផល​នៃ​ក្រុមហ៊ុន Apple យើង​រមែង​ប្រទះ​ឃើញ​ឈ្មោះ​លោក Ming-chi Kuo សឹង​តែ​គ្រប់​រឿង។​ ការ​ទស្សន៍ទាយ​ប្រហែល ៩០ ភាគរយ​របស់​លោក បាន​ប្រែ​ក្លាយ​ជា​ការ​ពិត រហូត​ធ្វើ​ឲ្យ​អ្នក​តាមដាន​មិន​ខ្លាច​នឹង​ដាក់​ចិត្ត​ជឿ​លើ​គាត់​នោះ​ឡើយ។

+តើ Ming-Chi Kuo ជា​នរណា?

មួយ​ភាគ​ធំ​គេ​ច្រើន​ស្គាល់​គាត់​ថា​​ជា​បុគ្គលិក​បម្រើ​ការ​នៅ KGI Securities ដែល​ជា​ក្រុមហ៊ុន​មូលប័ត្រ​ធំ​បំផុត​លំដាប់​ទី ២ របស់​តៃវ៉ាន់ ដែល​កើត​មាន​ឡើង​ជាង ៣០ ឆ្នាំ​មក​ហើយ។ ថ្វី​បើ​គាត់​ជា​បុគ្គល​ម្នាក់​ដែល​ល្បី​ឈ្មោះ ប៉ុន្តែ​មុខមាត់​ពិត​របស់​លោក​មិន​ងាយ​នឹង​ទម្លាយ​ឲ្យ​ឃើញ​ឡើយ ទោះ​បី​អ្នក​ចុច​ស្វែងរក​លើ​អ៊ីនធឺណិត ដោយ​វាយ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ឬ​ចិន លទ្ធផល​បង្ហាញ​ច្បាស់​ការ​មាន​មិន​លើស​ពី ៣ រូប​នោះ​ទេ។

ផ្អែក​តាម​ទិន្នន័យ​ចេញ​ពី​គណនី LinkedIn របស់ Kuo លោក​បាន​បម្រើ​ការ​ឲ្យ KGI ចាប់​តាំង​ពី​ឆ្នាំ ២០១២ មុន​ពេល​ដែល​លោក​ចាកចេញ​ពី​តំណែង​អ្នក​វិភាគ​ឲ្យ​ក្រុមហ៊ុន​មូលប័ត្រ​ Concord របស់​តៃវ៉ាន់​តែ​មួយ។ មុន​នោះ​បន្តិច​នា​ឆ្នាំ ២០១០ Kuo ជា​អ្នក​វិភាគ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ឲ្យ DigiTimes (សារព័ត៌មាន​បច្ចេកវិទ្យា​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់)។

+តើ​គាត់​បង្កើត​ពាក្យ​ចចាមអារ៉ាម​ដោយ​របៀបណា?

គ្មាន​ចម្លើយ​ច្បាស់​ការ​ណា​មួយ ជុំវិញ​អាថ៌កំបាំង​នៃ​ការ​ទស្សន៍ទាយ​របស់​លោក Kou នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ដឹង មតិ​ភាគ​​ច្រើន​លើក​ឡើង​ថា​ទំនង​ជា​បុគ្គលិក KGI រូប​នេះ មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ​ឲ្យ​ Apple ដែល​ជា​មូលហេតុ​អាច​ឲ្យ​គាត់​ទាញ​បាន​ការ​សន្និដ្ឋាន​អ្វី​មួយ​សឹង​តែ​ត្រូវ ៩០ ភាគរយ។

+ការ​ទស្សន៍ទាយ​មួយ​ចំនួន​របស់​លោក​កន្លង​មក:

ប្រភព៖ Cultofmac ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់