• 2020-07-27 03:15:19
  • ព័ត៌មាន

Apple ចាប់ផ្ដើមដំឡើង iPhone 11 ក្រៅប្រទេសចិនហើយ

  • 2020-07-27 03:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Foxconn បាន​ចាប់​ផ្ដើម​​ការ​ដំឡើង iPhone 11 នៅ​រោងចក្រ​​​របស់​ខ្លួន​ ក្នុង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា ដែល​ដំណឹង​នេះ​មាន​ការ​បញ្ជាក់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​​មួយ​ចំនួន​។

ក្រៅ​ពី​​ដំឡើង​​សម្រាប់​​លក់​នៅ​ប្រទេស​ឥណ្ឌា Apple ក៏​មាន​គម្រោង​បង្កើន​ចំនួន​ផលិត​ជា​ដំណាក់​កាល​ និង​ប្រហែល​ជា​ពិចារណា​លើ​ការ​នាំ​ចេញ iPhone 11 ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រោងចក្រ​នៅ​ប្រទេស​ចិន​ផង​ដែរ។

គួរ​ដឹង​ថា​​ការ​ផលិត iPhone 11 នៅ​ប្រទេស​ឥណ្ឌា​នេះ អាច​ឲ្យ​ Apple សង្សំសំចៃ​បាន​ ២២% លើ​ពន្ធ​នាំ​ចូល iPhone 11 ពី​ប្រទេស​ចិន ហើយ​ប្រហែល​ជា​អាច​ទម្លាក់​តម្លៃ iPhone 11 នៅ​ប្រទេស​ឥណ្ឌា​​ទៀត​ផង។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា Economic Times នា​ពេល​កន្លង​មក​បាន​និយាយ​ថា Apple អាច​នឹង​គ្រោង​ផលិត​ស្មាតហ្វូន​​ក្នុង​ទំហំ​ទឹក​ប្រាក់ ៤០​ពាន់​លាន​ដុល្លារ​ នៅ​ប្រទេស​ឥណ្ឌា តាម​រយៈ​ដៃ​គូ​ផលិត​ Wistron និង Foxconn។ Foxconn ក៏​មាន​គម្រោង​បណ្ដាក់​ទុន ១​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ពង្រីក​​រោង​ចក្រ​ដំឡើង​ iPhone នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់