• 2020-07-20 09:29:28
  • ផលិតផលថ្មី

Total Lubrifiants បង្ហាញរូបរាងថ្មីនៃផលិតផលប្រេងរំអិល ក្នុងថ្ងៃ​សម្ពោធស្ថានីយតូតាល់ សាខាទី ១០០

  • 2020-07-20 09:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រកបដោយភាពទាន់សម័យ ប្រសិទ្ធភាពខ្ពស់ ងាយស្រួលក្នុងការប្រើប្រាស់ ដែលទាំងនេះគឺជាការដាក់បង្ហាញថ្មី នៃការផ្លាស់ប្តូររូបរាងថ្មីរបស់ ផលិតផលប្រេងរំអិលគ្រប់ប្រភេទទាំងអស់របស់ TOTAL និង ELF ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការស្ថានីយ តូតាល់ សាខាទី ១០០ ទួលកី ដែលមានទីតាំងនៅផ្លូវជាតិលេខ ៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើការអភិវឌ្ឍន៍លើរចនាបថថ្មីនេះ Total Lubrifiants បានរួមចំណែកក្នុងមហិច្ឆតារបស់ តូតាល់គ្រុប ដើម្បី ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនួលខុសត្រូវ។ កត្តាពិសេសដែលគួរឲ្យកត់សម្គាល់នៅលើរូបរាងថ្មីនៃផលិតផលនេះ គឺការកាត់បន្ថយទម្ងន់នៃសម្បកវេចខ្ចប់ដែលអាចជួយការពារការសាយភាយ នៃឧស្ម័នកាបូនិចបានដល់ទៅ ៩ ៥០០ តោន តាមរយៈការសន្សំសំចៃពីការប្រើប្រាស់វត្ថុធាតុដើម។

រូបរាងថ្មីឈានមុខគេប្រកបដោយភាពច្នៃប្រឌិត

សម្បកវេចខ្ចប់ថ្មីរបស់ តូតាល់ និង Elf គឺជាជំហានឈានទៅមុខមួយដ៏សំខាន់! ព័ត៌មានលើរូបរាងថ្មីរបស់ផលិតផល មានភាពងាយស្រួលក្នុងការអាន និងងាយយល់ ដោយផ្តោតសំខាន់ទៅលើគុណភាពខ្ពស់របស់ផលិតផល។

តើមាននរណាខ្លះដែលធ្លាប់ឃើញផលិតផលប្រេងរំអិលដាក់តាំងលក់ ប៉ុន្តែមិនដឹងថាគួររើសយកមួយណា? ជាមួយ រូបរាងថ្មី ផលិផលប្រេងរំអិលរបស់ តូតាល់ និង Elf អ្នកប្រើប្រាស់អាចយល់ដឹងពីប្រភេទផលិតផលដែលត្រឹមត្រូវ សម្រាប់យានយន្តលោកអ្នកដោយងាយ តាមរយៈប្រភេទពណ៌របស់ប៊ីដុង ដែលមានពណ៌ផ្លាទីនតំណាងឲ្យផលិតផល កម្រិតកំពូល ពណ៌ប្រាក់សម្រាប់ផលិតផលកម្រិតកណ្តាល និងពណ៌ទង់ដែងសម្រាប់ផលិតផលកម្រិតដំបូង។ អតិថិជនក៏អាចដឹងបន្ថែមអំពីព័ត៌មានរបស់ផលិតផលយ៉ាងច្បាស់តាមរយៈស្លាកសញ្ញាថ្មី និងការរចនាអក្សរលើផលិតផលដែលធំៗងាយស្រួលអាន។

ការរចនាស្លាកសញ្ញាពិសេសមានរូបរាងដូចផ្ទៃតាប្លូឡាន

ព័ត៌មានសំខាន់ៗរបស់ផលិតផលស្ថិតនៅផ្ទៃកោងដែលនៅជុំវិញម៉ាកផលិតផលដែលមានរូបរាងស្រដៀងនឹងផ្ទៃតាប្លូឡាន។ ព័ត៌មានទាំងនោះបង្ហាញអំពីកម្រិតប្រភេទផលិតផល និងលេខកូដ QR ដែលអាចយកមកពិនិត្យ បញ្ជាក់ពី ផលិតផលយ៉ាងពិតប្រាកដដែលចេញពីក្រុមហ៊ុន។ ស្លាកសញ្ញាបែបនេះមានភាពខុសប្លែក និងទាន់សម័យ ដើម្បីផ្តល់ ព័ត៌មានគ្រប់គ្រាន់អំពីផលិតផលប្រេងរំអិល។

ល្អជាងមុនទាំងការប្រើប្រាស់ និងការសន្សំសំចៃ ដោយពង្រឹងបន្ថែមទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់

សម្បកវេចខ្ចប់ថ្មីនេះផ្តល់នូវការរចនាថ្មីដែលងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់។ មុខងារគម្របប៊ីដុងក៏ត្រូវរចនាឡើងវិញផងដែរដែលមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរប្រេង ឬចាក់បន្ថែម។

លោក Jean Parizot អគ្គនាយករងផ្នែកគ្រឿងយន្តនៅ Total Lubrifiants មានប្រសាសន៍ថា “យើងតែងតែផ្តល់នូវ ផលិតផលដែលមានភាពសាមញ្ញ សម្រាប់អ្នកប្រើប្រាស់ក្នុងការងាយស្រួលយល់ដឹងពីពាក្យបច្ចេកទេស។ សព្វថ្ងៃនេះ អ្នកទិញ ត្រូវការព័ត៌មានអំពីផលិតផល និងរបៀបប្រើប្រាស់ ដូចេ្នះទើបយើងសម្រេចចិត្តរចនាឡើងវិញ នូវសម្បកប៊ីដុង ដោយកែប្រែនូវរូបរាងប៊ីដុង ពណ៌ និងស្លាកសញ្ញាថ្មី។ បញ្ហាដែលយើងត្រូវប្រឈមរួមមានការថែរក្សា នូវរចនាបថដែល អតិថិជននៅតែអាចចំណាំថាវាជាផលិតផលរបស់តូតាល់។ ទោះបីជាមានបញ្ហាប្រឈមក៏ពិតមែន ខ្ញុំអាចនិយាយបាន ថាយើងបានសម្រេចគោលដៅនេះបានជោគជ័យដោយរក្សាបាននូវគុណភាពរបស់ផលិតផលរបស់យើងដោយល្អឥតខ្ចោះ។”

រូបរាងថ្មីរបស់ផលិតផល តូតាល់ និង Elf បានចាប់ផ្តើមដាក់ចរាចរក្នុងទីផ្សារចាប់តាំងពីខែមករា ឆ្នាំ២០២០ មក។

ត្រូវបានគណនាតាមរយៈចំណុះ និង ADEME នៃកត្តាបំលែងឧស្ម័នកាបូនិច

អំពី Total Lubrifiants

Total Lubrifiants គឺជាក្រុមហ៊ុននាំមុខគេលំដាប់ថ្នាក់ពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ផលិតផល ប្រេងរំអិល។ ក្រុមហ៊ុនមានរោងចក្រផលិតផលចំនួន ៤២ ជុំវិញពិភពលោក និងមានបុគ្គលិកជាង ៥.៨០០នាក់ នៅ១៥០ ប្រទេស។ Total Lubrifiants ផ្តល់ជូននូវផលិតផលប្រកបដោយការច្នៃប្រឌិត ប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារបរិស្ថាន ស្តែងតាមរយៈក្រុមការងារស្រាវជ្រាវជាង ១៣០នាក់ របស់យើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍របស់ក្រុមហ៊ុន។ Total Lubrifants គឺជាជម្រើសដៃគូដ៏ល្អសម្រាប់ទីផ្សារ យានយន្ត ឧស្សាហកម្ម និងនាវា។

អំពីក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារ

ក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារផលិតផល បានធ្វើការអភិវឌ្ឍន៍ និងធ្វើការចែកចាយលើទីផ្សារនូវផលិតផល ដែលចម្រាញ់ពីប្រេងឆៅ រួមជាមួយការផ្តល់ជាសេវាកម្មពាក់ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុនមានបុគ្គលិកជាង ៣១ ០០០ នាក់មានវត្តមាននៅក្នុង ១០៩ ប្រទេស ដែលផលិតផល និងសេវាកម្មត្រូវបានលក់ និងបម្រើជូនអតិថិជន ក្នុង ១៥០ ប្រទេស ។ តូតាល់ផ្នែកទីផ្សារ និងសេវាកម្ម បម្រើអតិថិជនជាង ៨លាននាក់ ជារៀងរាល់ថ្ងៃតាមរយៈបណ្តាញ ស្ថានីយជាង ១៤ ០០០ កន្លែងនៅ ៦២ប្រទេស។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផលិតផលប្រេងរំអិលឈានមុខគេ លំដាប់ ថ្នាក់លេខ ៤ លើពិភពលោក និងជាអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈឈានមុនគេនៅទ្វីបអាហ្រ្វិក ក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារផលិតផល មានប្រតិបត្តិការរោងចក្រ ផលិតចំនួន ៥០ ទូទាំងពិភពលោក ដែលមានផលិត ប្រេងរំអិល កៅស៊ូក្រាលថ្នល់ សារធាតុបន្ថែម ប្រេងឥន្ធនៈ និងសារធាតុរាវពិសេស។

អំពីក្រុមហ៊ុន តូតាល់

ក្រុមហ៊ុន តូតាល់ គឺជាអ្នកផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈដ៏ធំបំផុតមួយដែលផលិត និងផ្គត់ផ្គង់ទីផ្សារប្រេងឥន្ធនៈ ឧស្ម័ន ធម្មជាតិ និងអគ្គិសនីដែលបញ្ចេញកាបូនទាប។ យើងមានបុគ្គលិកចំនួន ១០០ ០០០ នាក់ ដែលបានប្ដេជ្ញាចិត្តធ្វើការកែលម្អ ថាមពលឱ្យកាន់តែល្អប្រសើរឡើង មានសុវត្ថិភាពខ្ពស់ជាងមុន មានតម្លៃអាចទទួលយកបាន និងស្អាតជាងមុន ព្រមទាំងអាចផ្ដល់ជូនប្រជាជនកាន់តែច្រើនឡើងទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ដោយធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុង ១៣០ ប្រទេសនៅទូទាំងពិភពលោក យើងមានមហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពល ដ៏ធំបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់។

ទំនាក់ទំនងផ្នែក Lubrifiants ផ្នែកទំនាក់ទំនងពត៌មាន ៖ Laurent Bernimont l ទូរសព្ទលេខ៖ (+33) 01 47 44 80 95 l វិបសាយ ៖ laurent.bernimont@total.com

មតិយោបល់