• 2020-07-20 03:48:05
  • ព័ត៌មាន

វីដេអូបង្ហាញរាងគ្រប់ជ្រុងរបស់ Galaxy Note20

  • 2020-07-20 03:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy Note20 ដែល​គ្រោង​នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី ៥ ខែ​សីហា​ខាង​មុខ​នេះ បាន​លេច​មុខ​ក្នុង​វីដេអូ​ថ្មី​មួយ​ដែល​ចែក​រំលែក​ដោយ Evan Blass ដែល​វីដេអូ​នេះ​បាន​បង្ហាញ​ច្បាស់ៗ​អំពី​រូបរាង​របស់ Galaxy Note20។

ដូច​ដែល​បាន​ឃើញ​ក្នុង​វីដេអូ Galaxy Note20 មាន​ចោះ​រន្ធ​កាមេរ៉ា Selfie នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​នៃ​អេក្រង់ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​បី​គ្រាប់ អម​ជា​មួយ​ភ្លើង LED នៅ​ក្បែរ​កាមេរ៉ា​ផង​ដែរ។

បន្ថែម​ពី​នេះ​ដែរ ប៊ូតុង​​ថែម/ថយ​សំឡេង និង​ប៊ូតុង Power​ ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទូរសព្ទ ចំណែក​ប៊ិច S-Pen បាន​ប្ដូរ​ទីតាំង​​មក​នៅ​ខាង​ឆ្វេង​វិញ ហើយ​ផ្នែក​ខាង​ក្រោម​មាន​ប្រើ​ប្រាស់​រន្ធ​ USB Type-C៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់