• 2020-07-17 09:29:36
  • ព័ត៌មាន

មកដល់ក្តៅៗ! សំបកកង់ជំនាន់ថ្មី ជំនាញរត់លើផ្លូវលំបាកខ្លាំង ត្រូវម៉ាច់អ្នកនិយម off-road

  • 2020-07-17 09:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​សំបក​កង់ BFGoodrich® សូម​ណែនាំ​សំបក​កង់​ប្រភេទ​ថ្មី Mud-Terrain T/A® KM3 ជា​ប្រភេទ​សំបក​កង់​ជំនាន់​ថ្មី ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង ហើយ​សំបក​កង់​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យូរ​យារ​ណាស់​មក​ហើយ​ក្នុង​នាម​ជា​ម៉ាក​សំបក​កង់​ឈាន​មុខ​គេ​សម្រាប់​ការ​បើកបរ​នៅ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង ហើយ BFGoodrich បាន​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ពិសេស​ៗ នៅ​លើ​សំបក​កង់​ប្រភេទ​ថ្មី​នេះ​ដើម្បី​ជួយ​ដល់​ការ​បើក​ឡើង​លើ​ផ្លូវ​លំបាក ឬ​ដុំ​ថ្ម ផ្តល់​នូវ​កម្លាំង​ប្រទាក់​ខ្លាំង​ជា​មុន និង​ផ្តល់​នូវ​ភាព​ស្វិត​ជាប់ ធន់​ជាង​មុន សម្រាប់​ការ​បើក​បរ​លើ​ស្ថាន​ភាព​ផ្លូវ​ភក់ ឬ គ្រួស​ថ្ម។

ជាមួយ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ ដែល​មាន​នៅ​ក្នុង​សំបក​កង់ BFGoodrich ដែល​ជា​ប្រវត្តិសាស្រ្ត​នៃ​ចំណាត់​ថ្នាក់​សំបក​កង់​សម្រាប់​ផ្លូវ​លំបាក (Off-Road) ជាង​៤០ឆ្នាំ សំបក​កង់ BFGoodrich Mud-Terrain T/A® KM3 ពិត​ជា​ស័ក្តសម​បំផុត​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ប្រភេទ​សំបក​កង់​ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង ។

យោង​តាម​សម្តី​របស់​លោក Mitchell Timothy ប្រធាន​តំណាង​ការិយាល័យ​មី​ឆែ​លីន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សំបក​កង់ Mud-Terrain T/A® KM3 គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ និង​ចាំ​បាច់​បំផុត សម្រាប់អ្នក​ចូល​ចិត្ត​បើក​បរ​នៅ​លើ​ផ្លូវ​លំបាក​ខ្លាំង។

សំបក​កង់​ប្រភេទ​នេះ ត្រូវ​បាន​រចនា​ឡើង​ជាមួយ និង​ភាព​ស្វិត​ជាប់​ធន់ និង​មាន​កំលាំង​ប្រទាក់​ខ្លាំង ហើយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ស្តែង​ចេញ​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ នៅ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​លំបាក ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​ទៅ​បាន​គ្រប់​ទី​កន្លែង ប្រកប​ដោយ​សុវត្ថិភាព​ ។

បង្កើតឡើងសម្រាប់ផ្លូវភក់

សំបក​កង់ BFGoodrich Mud-Terrain T/A® KM3 មាន​កំលាំង​ប្រទាក់​ខ្លាំង​ក្នុង​ស្ថាន​ភាព​ផ្លូវ​ភក់ ៥% ខ្លាំង​ជាង​មុន​ធៀប​ជាមួយ​ប្រភេទ​សំបក​កង់​ជំនាន់​មុន។ របារ​ការពារ​ភក់​ដែល​ត្រូវ​បាន​ឌីហ្សាញ​ឡើង​នៅ​ផ្នែក​គែម​នៃ​ជញ្ជាំង​កង់​មាន​តួនាទី​ជួយ​ជម្រុះ​ភក់​ដែល​តោង​ជាប់​ស្អិត​នៅ​លើ​សំបក​កង់ ក្នុងស្ថានភាព​ដី​ភក់ រឺ​ដី​ទន់ ដើម្បី​ធ្វើ​ឲ្យ​សំបក​កង់​មាន​ប្រទាក់​បាន​ល្អ ហើយ​ការ​ឌីហ្សាញ​ក្រឡា​សំបក​កង់​បែប Terrain-Attack ជាមួយ​នឹង​ក្រឡា​កង់​ដុំ​ធំ​ៗ គឺ​ដើម្បី​ធ្វើ​ឲ្យ​សំបក​កង់​មាន​​ភាព​ខាំ​ជាប់​នឹង​ផ្លូវ​បាន​យ៉ាង​ល្អ​នៅ​គ្រប់​ជ្រុង​នៃ​សំបក​កង់​។

បង្កើត​ឡើង​សម្រាប់​ការ​ឡើង​លើ​ផ្លូវ​លំបាក ឬ​ដុំ​ថ្ម

សមាសធាតុ​ជំនាន់​ចុង​ក្រោយ Krawl-TEK នៅ​ក្នុង​សំបក​កង់ BFGoodrich Mud-Terrain T/A® KM3 ផ្ដល់​នូវ​ភាព​ប្រទាក់​នឹង​ថ្ម និង​ស្ថានភាព​ផ្លូវ​រអិល​បាន​ខ្លាំង​ជាង​មុន​រហូត​ដល់ ៨% ហើយ​បច្ចេកវិទ្យា Linear Flex Zone ធ្វើ​ការ​ព័ទ្ធ​ជុំវិញ​វត្ថុ​ផ្សេង​ៗ​លើ​សំបក​កង់​ពេល​កង់​ស្ទើរ​ខ្យល់ និង​បច្ចេកវិទ្យា Traction-Armor Sidewall Sculpture និង​ការ​ឌីហ្សាញ​ផ្នែក​គែម​ក្រឡា​នៃ​ផ្ទៃ​ជញ្ជាំង​សំបក​កង់ ក៏​បាន​ជួយ​ជម្រុញ​សមត្ថភាព​ប្រទាក់​បាន​ខ្លាំង​ក្នុង​ស្ថានភាព​ដី​ខ្សាច់ និង​ដី​ភក់។

បង្កើត​ឡើង​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ

សំបក​កង់ BFGoodrich Mud-Terrain T/A® KM3 បង្កើត​ឡើង​ដើម្បី​ជម្នះ​រាល់​បញ្ហា​ប្រឈម​ដែល​កើត​មាន​នៅ​លើ​ផ្លូវ​លំបាក​ដែល​អាច​ប៉ះពាល់​ដល់​ផ្ទៃ​ជញ្ជាំង​សំបក​កង់ ផ្ដល់​ការ​ការពារ​ទល់​នឹង​វត្ថុ​មុត​ស្រួច និង​ធន់​ការ​ដាច់​រហែក​ផ្ទៃ​ជញ្ជាំង​សំបក​កង់​ដែល​បណ្តាល​មក​ពី​គ្រួស​ថ្ម។ ជាមួយ​ និងបច្ចេកវិទ្យា CoreGard Max ធ្វើ​ឲ្យ​ផ្ទៃ​ជញ្ជាំង​សំបក​កង់ មាន​ភាព​ស្វិត​ធន់​ជាង​មុន​រហូត​ដល់​ទៅ ២៧% ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​បញ្ចូល​ក្នុង​សំប​កកង់ BFGoodrich Baja T/A® KR3 ប្រើ​សម្រាប់​ការ​ប្រណាំង​នៅ​លើ​វាល​ខ្សាច់ ហើយ​បច្ចេកវិទ្យា​នេះ​ជួយ​ការពារ​ជញ្ជាំង​សំបក​កង់​ទល់​នឹង​វត្ថុ​មុត​ស្រួច ដោយ​ការ​បង្កើន​​កំរាស់​ផ្ទៃ​ខាង​ដើម្បី​ការពារ​ពី​ការ​ដាច់​រហែក​ផ្សេង​ៗ។ សំបក​កង់ BFGoodrich Mud-Terrain T/A® KM3 ក៏​អាច​ប្រើ​បាន​សម្រាប់​ការ​បើក​បរ​នៅ​លើ​ផ្លូវ​ធម្មតា និង​មាន​កម្រិត​សំលេង​រំខាន​តិច​តួច​សម្រាប់​ការ​បើក​បរ​នៅ​លើ​ផ្លូវ​ធម្មតា។

ទំហំ​លេខ​កង់ និង​វិសាល​ភាព​ទីផ្សារ

សំបក​កង់ KM3 នឹង​មាន​វត្តមាន​នៅ​តាម​តំណាង​ចែក​ចាយ​របស់ BFGoodrich នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ខែ​កក្កដា ២០២០ នេះ ហើយ​យើង​មាន​គ្រប់​ទំហំ​សម្រាប់​តម្រូវ​ការ​ទីផ្សារ​ផង​ដែរ គឺ​មាន​ចាប់​ពី​រង្វង់​លេខ ១៦អ៊ីញ ទៅ ២០អ៊ីញ។

ប្រភេទ UTV

សំបក​កង់ Mud-Terrain T/A® KM3 ក៏​អាច​ធ្វើ​ការ​តំឡើង​ជម្រើស​ទំហំ​ ៣​ផ្សេង​ទៀត​បាន​ផង​ដែរ សម្រាប់ UTV Sport និង UTV Multi-Purpose ។ សំបក​កង់ KM3 UTV ក៏​ផ្តល់​ឲ្យ​នូវ​ភាព​ស្វិត​ជាប់​ធន់ កម្លាំង​ប្រទាក់​ខ្លាំង និង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បើក​ឡើង​លើ​ផ្លូវ​លំបាក ឬ​ភ្នំ ដែល​គុណភាព​គឺ​ដូច​គ្នា​ទៅ​និង Mud-Terrain T/A® KM3 ។

សម្រាប់​ពត៌មាន​លម្អិត​ស្ដី​ពី​សំបក​កង់ Mud-Terrain T/A® KM3 សូម​ទំនាក់​ទំនង​ទៅ​កាន់​តំណាង​ចែក​ចាយ​ផ្តាច់​មុខ​ ៖

  • ​ក្រុមហ៊ុន វើលបដ៏ប្រីជ ត្រេឌីង (Worldbridge Trading Co.,Ltd)
  • ទូរស័ព្ទលេខ ៖ ០៧០ ៣៣១ ១៣១​ រឺ ០១៥ ២២២ ៨៨៦។

ប្រវត្តិឆ្នាំ នៃសំបកកង់សម្រាប់ផ្លួវភក់នេះ BFGoodrich

BFGoodrich បាន​បង្កើត​ប្រភេទ​សំបក​កង់​សម្រាប់​ផ្លូវ​ភក់ និង​ផ្លូវ​ធម្មតា​ឡើង ​ជាង ៤០​ឆ្នាំ​មក​ហើយ ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ និង​ជា​ម៉ាក​យីហោ​សំបក​កង់​នាំ​មុខ​គេ​លើ​សំបក​កង់​សម្រាប់​​ការ​បើក​បរ​លើ​ផ្លូវ​លំបាក។ BFGoodrich បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​លើ​ការ​ប្រណាំង​នៅ​លើ​វាល​ខ្សាច់ Score Baja និង​បន្ត​ប្រើ​ប្រាស់​ការ​ប្រណាំង​នេះ​ជា​កន្លែង​ពិសោធន៍​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ក្រឡេក​មើល​ប្រវត្តិ​សំបក​កង់​របស់​ម៉ាក​នេះ បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ជិត​បួន​ទសវត្សរ៍ ៖

  • ឆ្នាំ​១៩៨០ ៖ BFGoodrich បើក​ដំណើរ​ការ​ដំបូង​គេ​បំផុត​នៅ​លើ​ពិភព​លោក​នូវ​សំបក​កង់​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ គឺ​សំបក​កង់ radial Mud-Terrain T/A®

  • ឆ្នាំ ១៩៨៤ ៖ BFGoodrich ណែ​នាំ​ប្រភេទ​សម្បក​កង់ 35-inch radial Mud-Terrain T/A® សំបក​កង់​រថយន្ត​ធុន​ស្រាល​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

  • ឆ្នាំ ១៩៨៨ ៖ ប្រភេទ​សំបក​កង់ radial Mud-Terrain T/A® ជំនាន់​ទី២​បាន​ដាក់ឲ្យ​ដំណើរការ

  • ឆ្នាំ ១៩៩៣ ៖ BFGoodrich បាន​បញ្ចេញ​ម៉ូត​សំបក​កង់ Moab Edition Mud-Terrain T/A®

  • ឆ្នាំ ២០០១ ៖ ជំនាន់​ទី​៣ ​នៃ Mud-Terrain T/A® KM បាន​បង្ហាញ​ខ្នួន​នៅ​លើ​ទីផ្សារ

  • ឆ្នាំ ២០០៧ ៖ ជំនាន់​ទី​៤ នៃ Mud-Terrain T/A® KM2 ត្រូវ​បាន​ណែ​នាំ

  • ឆ្នាំ ២០២០ ៖ ជំនាន់​ទី​៥ នៃ Mud-Terrain T/A® KM3 ត្រូវ​បាន​ដាក់​ដំណើរ​ការ​ជា​សកល។

អំពីក្រុមហ៊ុនសំបកកង់ BFGoodrich®

ជាមួយ​នឹង​កេរ្តិ៍​ដំណែល​ជាង ១០០​ឆ្នាំ សំបក​កង់ BFGoodrich® ប្តេជ្ញា​ និង​បន្ត​បង្កើត និង​ច្នៃ​ប្រឌិត ដើម្បី​ផ្ដល់​នូវ​សំបក​កង់​ប្រកប​ដោយ​គុណភាព​ដល់​អ្នក​ដែល​ចូល​ចិត្ត​ការ​បើក​បរ​នៅ​គ្រប់​ការ​លៈទេសៈ​ទាំង​អស់។ រួម​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​បច្ចេកទេស​ជាង ៤៥​ឆ្នាំ​របស់ Motorsports សំបក​កង់ BFGoodrich បាន​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​យ៉ាង​សម្បូរ​បែប រាប់​ចាប់​ពី​ការ​បើក​បរ​នៅ​លើ​ផ្លូវ​រាប​ធម្មតា​រហូត​ដល់​ការ​បើក​បរ​នៅ​លើ​ផ្លូវ​លំបាក​ខ្លាំង​។ ខ្លាំង មិនថាផ្លូវខ្សាច់ ថ្ម គ្រួស ឬ ភក់រអិល

ណារីតា

មតិយោបល់