• 2020-07-17 03:37:34
  • ព័ត៌មាន

Hacker រុស្ស៊ីកំពុងប៉ុនប៉ងលួចការស្រាវជ្រាវវ៉ាក់សាំងកូវីដ១៩ ពីប្រទេសធំបី

  • 2020-07-17 03:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​សន្តិសុខជាតិ​​អាមេរិក (NSA) បាន​ឲ្យ​ដឹង​ថា​ Hacker រុស្ស៊ី​កំពុង​ប៉ុនប៉ង​លួច​យក​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩ ដោយ​ក្រុម​ Hacker បាន​ដាក់​គោលដៅ​លើ​​អង្គការ​សុខាភិបាល​ក្នុង​ប្រទេស​​កាណាដា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស។

ក្រុម Hacker ដែល​​គេ​ស្គាល់​ថា​មាន​ឈ្មោះ​ APT29, Cozy Bear ឬ The Dukes បាន​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​ដោយ​មេរោគ (Malware) និង​ Spear-Phishing។ នេះ​បើ​ផ្អែក​តាម​ការ​ប្រឹក្សា​រួម​គ្នា​ពី​សំណាក់​ NSA របស់​អាមេរិក​, មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​ជាតិ​របស់​ចក្រភព​អង់គ្លេស និង​ភ្នាក់ងារ​បង្កើត​សន្តិសុខ​លើ​ទំនាក់ទំនង​របស់​កាណាដា។

​មិន​មែន​ត្រឹម​តែ​រុស្ស៊ី​នោះ​ទេ​ដែល​បាន​វាយ​ប្រហារ​លើ​អង្គភាព​សុខាភិបាល និង​ក្រុមហ៊ុន​ថ្នាំពេទ្យ។ កាល​ពី​ខែ​មេសា សហរដ្ឋអាមេរិក បាន​ចោទ​ប្រកាន់​ Hacker របស់​ចិន​ ដែល​ប៉ុនប៉ង​លូច​យក​ការ​ស្រាវជ្រាវ​វ៉ាក់សាំង៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់