• 2020-07-17 02:55:59
  • ព័ត៌មាន

ដឹងថ្ងៃប្រកាស Sony A7s III ដែលគេទន្ទឹងរង់ចាំមកអស់ ៥ឆ្នាំ

  • 2020-07-17 02:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony A7s II ដែល​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៥ ​ត្រូវ​បាន​គេ​កោត​សរសើរ​លើ​សមត្ថភាព​ថត​រូប​ភាព និង​វីដេអូ​នៅ​ទី​ងងឹត ហើយ​ក្រោយ​ពី​រង់​ចាំ​អស់​ពេល ៥​ឆ្នាំ ​ឥឡូវ​នេះ​គេ​ដឹង​ហើយ​ថា​អ្នក​ស្នង​តំណែង​ A7s II ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៨ ខែ​កក្កដា​នេះ។

ដំណឹង​នេះ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ឡើយ ព្រោះ​កាល​ពី​​ចុង​ខែ​មិថុនា ក្រុមហ៊ុន Sony បាន​បង្ហើប​ឲ្យ​ដឹង​រួច​មុន​ទៅ​ហើយ​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ Sony A7s III។ ពេល​នោះ​លោក Kenji Tanaka អ្នក​ចាត់​ការ​ជាន់​ខ្ពស់​នៅ Sony បាន​​និយាយ​ថា​ កាមេរ៉ា​ថ្មី​នេះ​នឹង​មាន​ការ​ឌីហ្សាញ​ថ្មី​ទាំង​ស្រុង​​លើ​ប្រព័ន្ធ​ទាំង​មូល រួម​ទាំង Sensor រូបភាព​ផង​ដែរ។

​បើ​តាម​វិបសាយ​ Sony Alpha Rumors បាន​ឲ្យ​ដឹង​ខ្លះៗ​អំពី​លក្ខណៈ​សម្បត្តិ​របស់ Sony A7s III ដែល​មាន​ដូច​ជា​ការ​បំពាក់​ Sensor ថ្មី​ទំហំ ១២MP, 15 stops of dynamic range, Viewfinder ដែល​មាន​ភាព​ច្បាស់​ជាង​មុន និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ថ្មី ដែល​អាច​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ពេល​ថត​វីដេអូ​រយៈពេល​យូរ៕​​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់