• 2020-07-16 07:32:08
  • ព័ត៌មាន

Honda ចេញម៉ូតូ SH Mode ឆ្នាំ២០២០ ថ្មី ឌីហ្សាញសម្រាប់ស្រីៗ

  • 2020-07-16 07:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូ Honda ទើបតែបានប្រកាសចេញម៉ូតូ SH Mode ស៊េរីឆ្នាំ២០២០ ថ្មី ដែលទទួលបានការឌីហ្សាញកាន់តែទាន់សម័យ។

SH Mode ថ្មីមានការឌីហ្សាញផ្នែកខាងមុខរាងអក្សរ V ជាមួយនឹងចង្កៀងមុខ LED និងចង្កៀងក្រោយ LED ផងដែរ។ ម៉ូតូនេះក៏បានប្រើសាក់ស៊ី និងប្រព័ន្ធបូមថ្មី ដែលជួយឲ្យកាន់តែមានលំនឹងល្អ ទោះធ្វើដំណើរលើផ្លូវលំបាក។

ម៉ូតូអូតូនេះបំពាក់ម៉ាស៊ីនប្រភេទ eSP+ ទំហំ ១ស៊ីឡាំង មានកម្លាំង ១២៥សេសេ ដែល Honda អះអាងថា មានដំណើរការរលូន និងស៊ីសាំងតិចជាងមុន។

ក្រៅពីនោះ វាក៏បំបាក់កុងទ័រ LCD ប្រភេទត្រនិចនៅលើខាង និងឌីជីថលនៅខាងក្រោម និង មានរន្ធ USB សម្រាប់សាកភ្លើង ទៀតផង។

SH Mode ចែកចេញជា ៣ ប្រភេទ សម្រាប់ទីផ្សារប្រទេសវៀតណាម គឺ ប្រភេទ CBS តម្លៃ ២ ៣២០ដុល្លារ, Fashionable ABS តម្លៃ ២ ៤៩០ ដុល្លារ និង Unique ABS តម្លៃ ២ ៥៣០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់