• 2020-07-16 07:02:34
  • ព័ត៌មាន

Honda ចេញលក់ឡានខ្នាតតូចនៅឥណ្ឌា តម្លៃតែជាង ១ម៉ឺនដុល្លារ

  • 2020-07-16 07:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Honda City ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបង្ហាញខ្លួននៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន។

សម្រាប់ទីផ្សារប្រទេសឥណ្ឌា Honda City ផ្តល់ជម្រើស ៣ម៉ូដែល គឺ City V, City VX និង City ZX ជាមួយនឹងជម្រើសម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ចំនួន២។ ជម្រើសទី១ គឺ ម៉ាស៊ីនសាំង i-VTEC ជាមួយនឹង DOHC ដែលបង្កើតកម្លាំងបាន ១១៩សេះ និងទី២ គឺ ម៉ាស៊ីនម៉ាស៊ូត i-DTEC turbodiesel មានកម្លាំង ៩៨សេះ។

បើនិយាយពីកម្រិតស៊ីប្រេងវិញ ជម្រើសម៉ាស៊ីនម៉ាស៊ូត i-DTEC មានកម្រិតស៊ីប្រេង ៤,១លីត្រ/១០០គីឡូម៉ែត្រ ខណៈម៉ាស៊ីន i-VTEC វិញគឺ ៥,៦លីត្រ/១០០គីឡូម៉ែត្រ សម្រាប់លេខដៃ និង ៥,៤លីត្រ/១០០គីឡូម៉ែត្រ សម្រាប់លេខអូតូ CVT។

គួរឲ្យដឹងថា រថយន្ត Honda City ជំនាន់ទី៥ ខាងលើ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ១៤ ៥០០ដុល្លារ ដល់ ១៩ ៤០០ដុល្លារ សម្រាប់ទីផ្សារប្រទេសឥណ្ឌា៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់