• 2020-07-16 06:51:24
  • ព័ត៌មាន

ប្រើ Twitter រាប់ឆ្នាំ Apple មិនដែលបង្ហោះអីសោះ ដល់ពេលបង្ហោះលើកដំបូងជាសារបោកប្រាស់សោះ

  • 2020-07-16 06:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​​បង្កើត​គណនី Twitter ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០១៦ ដែល​ក្រុមហ៊ុន​អាច​ប្រើ​ប្រាស់​វា​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន។ ប៉ុន្តែ​តាំង​ពី​ពេល​បង្កើត មក​ដល់​បច្ចុប្បន្ន​នេះ Apple មិន​ដែល​ធ្វើ​ការ​បង្ហោះ​សូម្បី​​ម្ដង​លើ​គណនី​នេះ រហូត​ដល់​ថ្ងៃ​ទី ១៦ ខែ​កក្កដា​នេះ​ទើប​មាន​ការ​បង្ហោះ​ជា​លើក​ដំបូង។

យ៉ាងណាក្ដី​ការ​បង្ហោះ​ជា​លើក​ដំបូង​របស់ Apple គឺ​ជា​សារ​បោក​ប្រាក់​អំពី Bitcoin។ Apple ស្ថិត​ក្នុង​ចំណោម​គណនី Twitter ល្បីៗ​ដែល​ត្រូវ​​ជន​អនាមិក​ចូល​លុក​លុយ​បាន​នា​ថ្ងៃ​​ព្រហស្បតិ៍​នេះ។ គណនី​លោក Elon Musk និង​លោក Bill Gates រង​គ្រោះ​មុន​គេ រួច​ក្រោយ​មក Apple ជា​អ្នក​រងគ្រោះ​បន្ទាប់ ដែល​មាន​បង្ហោះ​សារ​សុំ​ឲ្យ​ផ្ញើ​ Bitcoin ទៅ​កាន់​អាសយដ្ឋាន​មួយ​ដែល​ដាក់​ក្នុង​ការ​បង្ហោះ។ សារ​បោក​ប្រាស់​នេះ​ដែរ ត្រូវ​បាន​គេ​លុប​ចេញ​ភ្លាមៗ​ពី​គណនី​ក្រោយ​បង្ហោះ​រួច។

តាម​ការ​បញ្ជាក់​របស់ Twitter បាន​ឲ្យ​ដឹង​ថា​ ការ​ដែល Hacker អាច​លុកលុយ​គណនី​ល្បីៗ​ជា​ច្រើន​បែប​នេះ​បាន គឺ​ដោយ​សារ​​បុគ្គលិក​របស់​ខ្លួន​បាន​​ធ្វេសប្រហែស​ធ្វើ​លេច​ធ្លាយ​ Tool សម្រាប់​ប្រើប្រាស់​ផ្ទៃ​ក្នុង៕​​

ប្រភព៖ Businessinsider | The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់