• 2020-07-16 04:14:17
  • ព័ត៌មាន

ចេញហើយ SUV អគ្គិសនីដំបូងរបស់ Nissan ឈ្មោះ "អារីយ៉ា"

  • 2020-07-16 04:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Nissan ម៉ូដែល Ariya ស៊េរីឆ្នាំ២០២២ ដែលរក្សារូបរាងដូចកាលនៅជាគំរូរថយន្តតែម្តង។

រថយន្ត Nissan Ariya នឹងមានជម្រើសថាមពលអគ្គិសនីចំនួន ៤ ប្រភេទ គឺ៖

  • ប្រភេទប៉ុងមួយវិលកង់ក្រោយ (Base Model)៖ បំពាក់កញ្ចប់អាគុយកម្លាំង ៦៥គីឡូវ៉ាត់ម៉ោង មានកម្លាំង ២១៥សេះ មានចម្ងាយបើកបរ ៤៥០គីឡូម៉ែត្រ
  • ប្រភេទប៉ុងមួយវិលកង់ក្រោយ៖ បំពាក់កញ្ចប់អាគុយកម្លាំង ៩០គីឡូវ៉ាត់ម៉ោង មានកម្លាំង ២៣៩សេះ មានចម្ងាយបើកបរ ៦១០គីឡូម៉ែត្រ
  • ប្រភេទប៉ុងពីរ៖ បំពាក់កញ្ចប់អាគុយកម្លាំង ៦៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ មានកម្លាំង ៣៣៥សេះ មានចម្ងាយបើកបរ ៤៣០គីឡូម៉ែត្រ
  • ប្រភេទប៉ុងពីរ៖ បំពាក់កញ្ចប់អាគុយកម្លាំង ៩០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ មានកម្លាំង ៣៨៩សេះ មានចម្ងាយបើកបរ ៥៨០គីឡូម៉ែត្រ

ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់វាវិញ បានឌីហ្សាញ និងរៀបចំដូចជារថយន្តនាពេលអនាគតអីចឹង ដោយក្នុងនោះរួមមានទាំងកុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញផងដែរ។

បន្ថែមពីនេះ Ariya ក៏មានបំបាក់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ProPILOT 2.0 ក៏ដូចជា ProPILOT Remote Park ផងដែរ។

រថយន្តអត់ប្រើសាំងនេះនឹងចេញលក់នៅក្នុងប្រទេសជប៉ុន នាពាក់កណ្តាលឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ៥លានយ៉េន ឬប្រហែល ៤៦ ០០០ដុល្លារ ហើយនឹងចេញលក់នៅអឺរ៉ុប, អាមេរិកខាងជើង និងចិន នៅចុងឆ្នាំ២០២១៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់