• 2020-07-16 02:44:34
  • ព័ត៌មាន

បច្ចេកវិទ្យាសាកកម្លាំង 125W របស់ OPPO ស៊ីថ្មអស់ ២០% ពេលសាកបាន ៨០០ជុំ

  • 2020-07-16 02:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ Flash Charge កម្លាំង 125W ដែល OPPO ទើប​តែ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ប្រហែល​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​​ឲ្យ​ទូរសព្ទ​របស់​ខ្លួន​សាក​ថ្ម​ពេញ​លឿន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​ស៊ី​ថាមពល​ថ្ម​អស់​ច្រើន​ពេល​​ប្រើ​ប្រាស់​រយៈពេល​យូរ។

OPPO បាន​បញ្ជាក់​ថា​ថាមពល​នៃ​​ថ្ម​របស់​ស្មាតហ្វូន​នឹង​​នៅ​សល់​ត្រឹម​ ៨០% បន្ទាប់​ពី​សាក​ពេញ​ និង​ប្រើ​​ឲ្យ​​អស់​ថ្ម​វិញ ចំនួន ៨០០​ជុំ។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​ប្រើ​ទូរសព្ទ​ពី​​ថ្ម​ពេញ រហូត​ដល់​អស់​ថ្ម​រលីង​ជា​រៀង​រាល់​ថ្ងៃ រយៈពេល​ពីរ​ឆ្នាំ​ជាង ថាមពល​នៃ​ថ្ម​នឹង​បាត់​បង់​អស់ ២០%។

បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 125W ស៊ី​ថាមពល​ថ្ម​អស់​ច្រើន​ខ្លាំង បើ​ប្រៀប​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 65W របស់ OPPO ដែល​មាន​ប្រើ​កន្លង​មក។ បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 65W ស៊ី​ថាមពល​ថ្ម​អស់​ប្រមាណ​ ៩% ប៉ុណ្ណោះ ក្រោយ​សាក​ពេញ និង​ប្រើ​អស់​រលីង ចំនួន ៨០០​ជុំ៕​​​​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់