• 2020-07-16 02:29:24
  • ព័ត៌មាន

មានអ្នកសម្រុកកក់ឡាន Ford Bronco ឡើងគាំងវិបសាយ

  • 2020-07-16 02:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Ford Bronco ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​មនុស្ស​ច្រើន​សន្ធឹក​ទន្ទឹង​រង់ចាំ​បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​រថយន្ត​ដែល​ជា​គូ​ប្រជែង​របស់ Jeep Wrangler នេះ​ហាក់​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អតិថិជន​ជា​ច្រើន។

ជាក់​ស្ដែង​ វិបសាយ​កក់​រថយន្ត​ Ford Bronco បាន​គាំង​ភ្លាមៗ​ក្រោយ​ពី​រថយន្ត​នេះ​បាន​បង្ហាញ​ចេញ។ អ្នក​ដែល​ចង់​កក់​រថយន្ត​ Bronco ថ្មី ត្រូវ​ធ្វើ​ការ​កក់​ប្រាក់ ១០០​ដុល្លារ ហើយ​​មាន​តែ​ប្រភេទ​ទ្វារ​ពីរ និង​ទ្វារ​បួន​ប៉ុណ្ណោះ ដែល​បើក​ទទួល​ការ​កក់​ទិញ។

​​សម្រាប់​ Bronco ទ្វា​ពីរ​ប្រភេទ Base គឺ​មាន​តម្លៃ​ចាប់​ពី ២៨ ៥០០​ដុល្លារ ហើយ​​​រថយន្ត​ទ្វា​បួន​ប្រភេទ Base មាន​តម្លៃ​ចាប់​ពី ៣៣ ២០០​ដុល្លារ។ ក្រៅ​ពី​ប្រភេទ Base មាន​​ប្រភេទ Black Diamond, Outer Banks, Badlands, Wildtrak និង First Edition៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់