• 2020-07-15 08:25:56
  • ព័ត៌មាន

OPPO ចេញបច្ចេកវិទ្យាសាក 125W ត្រឹម ២០នាទីសាកថ្មពេញ

  • 2020-07-15 08:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក OPPO តែង​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​ការ​​ផ្ដល់​ដំណោះ​ស្រាយ​សាក​ថ្ម​ល្បឿន​លឿន ដែល​បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ដូច​ជា​ Dash Charge ជា​ដើម។ នា​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្មី​កម្លាំង​ដល់ 125W ដែល​អះអាង​ថា​ជា​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម។

ការ​អះអាង​របស់ OPPO បាន​និយាយ​ថា​ បច្ចេកវិទ្យា​ថ្មី​កម្លាំង 125W អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ចំណាយ​ពេល​ត្រឹម ២០នាទី ហើយ​សាក ៥នាទី បាន​ថ្ម​​រហូត​ដល់ ៤១%។ គួរ​ដឹង​ដើម្បី​បង្កើត​បច្ចេកវិទ្យា​​នេះ​បាន​មិន​មែន​ងាយៗ​ដោយ​គ្រាន់​បង្កើត​ដុំ​សាក​កម្លាំង​ខ្លាំង ដោត​ចូល​ស្មាតហ្វូន​ធម្មតា​នោះ​ទេ។ គេ​ត្រូវ​ឌីហ្សាញ​​ដុំ​សាក ខ្សែ​ត​ភ្ជាប់ និង​ថ្ម​ថ្មី ​​ដែល​​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ថ្មី ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព។​​​​​​​​ OPPO មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ ថា​ស្មាតហ្វូន​ណា​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​មុន​គេ។

ក្រៅ​ពី​បច្ចេកវិទ្យា​ខាង​លើ​ OPPO ក៏​បាន​ប្រកាស​ចេញ​​បច្ចេកវិទ្យា AirVOOC 65W ដែល​ជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ប្រើ​ពេល​ត្រឹម ៣០នាទី។ យ៉ាងណាក្ដី​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ថា​បច្ចេកវិទ្យា​នេះ​នឹង​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន​ណា​មុន​គេ​នោះ​ទេ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់