• 2020-07-15 01:52:48
  • ព័ត៌មាន

នេះនែក! តម្លៃឡាន Ford Bronco ឆ្នាំ២០២១ ចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ

  • 2020-07-15 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Ford ទើបតែបានពាំនាំយករថយន្តម៉ូដែល Bronco មកវិញ ជាស៊េរីឆ្នាំ២០២១ ដោយមានតួខ្លួនរហូតដល់ទៅ ៣ ប្រភេទ គឺ Bronco 2-door, Bronco 4-door និង Bronco Sport ដែល Ford អះអាងថា វាជារថយន្តពូកែខាង Off-road បំផុតមួយរបស់ក្រុមហ៊ុននេះ ដោយខ្លាំងកាត់តាមពពួក Raptor ហើយឆើតឆាតដូច Mustang អីចឹង។

SUV ថ្មីនេះមានផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង កម្លាំង ២៧០សេះ និង ចំណុះ ២,៧លីត្រ EcoBoost V6 កម្លាំង ៣១០សេះ ហើយប្រើប៉ុងពីរ។ អ្វីដែលរឹតតែពិសេសគឺ Bronco ប្រភេទ 2-door និង 4-door សុទ្ធតែអាចដោះទ្វារ និងដំបូលចេញបាន ដើម្បីផ្តល់បទពិសោធន៍បើកបរកាន់តែអស្ចារ្យ។

ដើម្បីអាចគាំទ្រនឹងការដោះទ្វារ និងដំបូលចេញបាន Ford Bronco ក៏បំពាក់កាប៊ីនដែលធន់នឹងទឹក (Waterproof) ទៀតផង។ ក្នុងនោះវាមានបំពាក់អេក្រង់កម្សាន្ត SYNC4 ទំហំដល់ ១២អ៊ីញអាច Touchscreen បាន ព្រមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ដែលកាន់តែងាយស្រួលសម្រាប់ការបើកបរ Off-road។ Bronco ក៏មានបំពាក់មុខងារ Terrain Management System ដោយក្នុងនោះអនុញ្ញាតឲ្យអ្នកបើកបរអាចជ្រើសរើស មុខងារបើកបរដូចជា Normal, Eco, Sport, Slippery, Sand, Baja, Mud/Ruts និង RockCrawl ផងដែរ។

ថ្វីបើ Ford មិនទាន់បានបង្ហាញតម្លៃពេញលេញសម្រាប់គ្រប់ម៉ូដែល ប៉ុន្តែក្រុមហ៊ុននេះបានបង្ហាញពីតម្លៃរបស់ Bronco ប្រភេទ 2-door ដែលប្រើម៉ាស៊ីន EcoBoost ទំហំ ៤ស៊ីឡាំង ដោយមានតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់