• 2020-07-13 06:45:46
  • ព័ត៌មាន

OPPO នឹងបង្ហាញចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 125W នៅ២ថ្ងៃទៀត

  • 2020-07-13 06:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ OPPO តែង​តែ​បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ស្មាតហ្វូន​​មាន​ល្បឿន​លឿន​ ដែល​មាន​ការ​វិវត្តន៍​កាន់​តែ​លឿន​ទៅៗ។ បច្ចុប្បន្ន​នេះ​ល្បឿន​សាក​ខ្លាំង​បំផុត​គឺ​មាន​ត្រឹម 65W ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ត្រៀម​បង្ហាញ​ចេញ​បច្ចេកវិទ្យា​ថ្មី​នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ដែល​មាន​​កម្លាំង​សាក​ដល់ 125W។

គេ​រំពឹង​ថា​ OPPO នឹង​បង្ហាញ​ចេញ​បច្ចេកវិទ្យា​នេះ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ពុធ ហើយ​អាច​នឹង​បង្កើត​ស្ថានីយ​សាក​ល្បង​មួយ​សម្រាប់​សមាជិក​អ្នក​កាសែត​នៅ​ប្រទេស​ចិន អាច​សាក​ល្បង​បច្ចេកវិទ្យា​ថ្មី​នេះ​ផង​ដែរ។

គួរ​ដឹង​ថា​ខាង​បច្ចេកវិទ្យា​សាក​ថ្ម​​ល្បឿន​លឿន OPPO តែង​តែ​​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​មួយ។ ជាក់​ស្ដែង​ដូច​ជា​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​​មុន​គេ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 50W SuperVOOC ពេល​ប្រកាស​ចេញ OPPO Find X។ មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ក៏​នាំ​មុខ​គេ​​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម 65W SuperVOOC 2.0 ដែល​បង្ហាញ​មុខ​ជា​មួយ​ត្រកូល OPPO Find X2៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់