• 2020-07-13 02:38:20
  • ព័ត៌មាន

Tim Cook ជាប់ជា CEO រកលុយបានច្រើនជាងគេលំដាប់លេខ២ ឯលេខមួយបានទៅលើ...

  • 2020-07-13 02:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bloomberg បាន​បញ្ចេញ​នូវ​បញ្ជី​​​ដែល​ចាត់​ចំណាត់​ថ្នាក់​​​លើ​ប្រាក់​ចំណូល​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក ប្រចាំ​ឆ្នាំ ២០១៩។

ចំណាត់​ថ្នាក់​លេខ​មួយ​គឺ​បាន​ទៅ​លើ​លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ ៥៩៥,៣​លាន​ដុល្លារ។ ចំណែក​លេខ​ពីរ​គឺ​បាន​ទៅ​លើ​លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple អាច​ទទួល​បាន​ប្រាក់​ចំណូល ១៣៣,៧​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៩។

ក្នុង​ចំណោម​ចំណូល​ដែល​លោក Tim Cook ទទួល​បាន​កាល​ពី​ឆ្នាំ ២០១៩ មាន​ ៣​លាន​ដុល្លារ​គឺ​ជា​​បៀវត្ស​ប្រចាំ​ឆ្នាំ, មាន ៧,៧​លាន​ដុល្លារ​ជា​ប្រាក់​រង្វាន់​លើ​ទឹក​ចិត្ត និង​​មាន ១២២,២​លាន​ដុល្លារ​បាន​ពីរ​រង្វាន់​ភាគហ៊ុន៕​​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់