• 2020-07-09 01:00:00
  • ព័ត៌មាន

Suzuki ដកម៉ូដែល Jimny ចេញពីអង់គ្លេស តែមិនមែនមកពីលក់មិនដាច់!

  • 2020-07-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើជារថយន្ត Off-road ដែលមានសមត្ថភាពខ្លាំង និងតម្លៃថោក ហើយមានអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែរថយន្ត Suzuki Jimny បានដកខ្លួនចេញពីទីផ្សារប្រទេសអង់គ្លេសហើយ។

ការសម្រេចចិត្តនេះមិនមែនមកពីលក់មិនដាច់ឡើយ ប៉ុន្តែក៏ដោយសារតែការមិនគោរពតាមបទប្បញ្ញត្តិចុងក្រោយបង្អស់ នៃការបញ្ចេញផ្សែងពុល លើរថយន្ត Suzuki Jimny។

គួរឲ្យដឹងថា រថយន្ត SUV ខ្នាតតូច Jimny នេះ បញ្ចេញផ្សែងពុល ១៥៤ក្រាម/គីឡូម៉ែត្រ លើសពីបទប្បញ្ញត្តិចុងក្រោយ ៥៩ក្រាម។ យ៉ាងណាមិញ Suzuki នៅអង់គ្លេសឥឡូវនេះ មានលក់តែរថយន្ត Hybrid ប៉ុណ្ណោះ ដូចជា Ignis, Swift, Vitara និង S-Cross ប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់