• 2020-07-07 04:30:00
  • ព័ត៌មាន

ចូលក្នុងរោងចក្រ Lamborghini មើលការផលិតឡាន Huracan Evo ពីដើមដល់ចប់ (វីដេអូ)

  • 2020-07-07 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកមានក្តីស្រមៃចង់ទៅមើលរោងចក្ររបស់ Lamborghini ដោយមិនបាច់ធ្វើដំណើរទៅកាន់ស្រុក Sant’Agata Bolognese ក្នុងប្រទេសអ៊ីតាលី អ្នកអាចសម្រេចវាបានហើយនៅពេលនេះ។

ថ្មីៗនេះ Channel មួយឈ្មោះថា WELT លើគេហទំព័រ YouTube បានបង្ហោះវីដេអូមួយខ្សែមានរយៈពេល ៤៨នាទី ដែលបង្ហាញឲ្យឃើញលម្អិតនៃដំណើរការផលិតរថយន្ត Huracan Evo ពីដើមដល់ចប់ ដោយក្នុងនោះរួមមានទាំង ការឌីហ្សាញ, ជ័យជម្នះលើការប្រណាំង និង ប្រវត្តិខ្លះៗ ដែលធ្វើឲ្យការទស្សនារបស់អ្នកមិនធុញទ្រាន់ឡើយ។

គួរឲ្យដឹងថា រថយន្ត Lamborghini Huracan Evo បានចូលសង្វាក់ផលិតកម្មតាំងពីឆ្នាំ២០១៤ មកម្ល៉េស ហើយវាមានបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Natually Aspirated V10 មានកម្លាំងសរុប ៦៣០សេះ៕

ចង់ដឹងដំណើរការផលិតរថយន្តនេះយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់