• 2020-07-07 03:30:00
  • ព័ត៌មាន

Ford បង្ហាញរាងពិតឡាន Bronco ជាលើកដំបូង ក្នុងវីដេអូថ្មីមួយ (វីដេអូ)

  • 2020-07-07 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford នឹងប្រកាសចេញរថយន្តម៉ូដែល Bronco ថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ហើយក៏នឹងបើកឲ្យកក់លុយចំនួន ១០០ដុល្លារភ្លាមៗផងដែរ ដើម្បីក្លាយជាម្ចាស់របស់វា។

Ford Bronco នឹងមានជម្រើសតួខ្លួនចំនួន ៣ ម៉ូដែល គឺ Bronco two-door, Bronco four-door និង Bronco Sport ដែលមានរាងតូចជាងគេបង្អស់។

Bronco នឹងជារថយន្តដែលខុសប្លែកពី SUV ដទៃទៀតរបស់ Ford ដោយសារតែវាផ្តោតសំខាន់តែលើការបើកបរ Off-road ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តលើផ្លូវ និងស្ថានភាពលំបាកៗខ្លាំងជាច្រើនទៀតផង។

ថ្មីៗនេះ Ford បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីរូបរាងខ្លះៗនៃម៉ូដែល Bronco នេះ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់