• 2020-07-07 02:30:00
  • ព័ត៌មាន

ឡានភីកអាប់ Chevrolet Colorado ឆ្នាំ២០២១ ដាក់ Option មួយកប់អស់លុយប៉ុន្មាន?

  • 2020-07-07 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ រថយន្តភីកអាប់ Chevrolet Colorado ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការឌីហ្សាញកាន់តែហំជាងមុន ដែលបំផុតតាមម៉ូដែល Chevrolet Silverado។

ឥឡូវនេះ ក្រុមហ៊ុន Chevrolet បានបើកឲ្យជ្រើសរើស Option រថយន្ត Colorado លើគេហទំព័ររបស់ខ្លួនផ្ទាល់ ដើម្បីឲ្យកាន់តែងាយស្រួល។ ក្នុងនោះ វាផ្តល់ជម្រើសតួខ្លួនចំនួន ៣ គឺ Extended Cab/Long Box, Crew Cab /Short Box និង Crew Cab/Long Box។ ចំណែកឯម៉ូដែលរបស់វាមានចំនួន ៤ គឺ Work Truck, LT, Z71 និង ZR2 ហើយអាចជ្រើសរើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ផងដែរ។

រថយន្ត Chevrolet Colorado ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៦ ៣៩៥ដុល្លារ សម្រាប់ប្រភេទទាបបំផុត Extended Cab/Long Box, ២៨ ២៩៥ដុល្លារ សម្រាប់ប្រភេទ Crew Cab/Short Box និង Crew Cab/Long Box មានតម្លៃចាប់ពី ៣០ ៣៩៥ដុល្លារ។

ជាមួយគ្នានេះផងដែរ វាមានជម្រើសម៉ាស៊ីនចំនួន ៣ គឺ ចំណុះ ២,៥លីត្រ កម្លាំង ២០០សេះ, ចំណុះ ៣,៦លីត្រ V6 កម្លាំង ៣០៨សេះ និង ចំណុះ ២,៨លីត្រ Duramax កម្លាំង ១៨១សេះ ហើយប្រើប្រអប់លេខ ៦វគ្គ និង ៨វគ្គអូតូ។

រថយន្តនេះផ្តល់ Option ពណ៌បែប Premium ចំនួន ២ គឺ ពណ៌ខៀវ Bright Blue Metallic តម្លៃ ៣៩៥ដុល្លារ និង ពណ៌ក្រហម Cherry Red Tintcoat តម្លៃ ៤៩៥ដុល្លារ។ សរុបមក រថយន្ត Chevrolet Colorado ZR2 ឆ្នាំ២០២១ ដែលជាម៉ូដែលខ្ពស់បំផុត ប្រសិនបើដាក់ Option មួយកប់ នឹងមានតម្លៃរហូតដល់ទៅ ៥៧ ៨៨០ដុល្លារឯណោះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់