• 2020-07-01 03:50:51
  • ព័ត៌មាន

Huawei នៅតែលេខ១ ប៉ុន្តែ Samsung តាមពីក្រោយឡើងកៀក

  • 2020-07-01 03:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​​របស់​ក្រុម​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​បាន​បង្ហាញ​ថា Huawei ​គឺ​ជា​ក្រុមហ៊ុន​​ស្មាតហ្វូន​ដែល​អាច​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​ក្នុង​លោក​ប្រចាំ​ខែ​មេសា​ ឆ្នាំ ២០២០ ដែល​អាច​យក​ឈ្នះ Samsung ជា​លើក​ដំបូង​បំផុត។

ពេល​នេះ​ក្រុមហ៊ុន Counterpoint Research បាន​បញ្ចេញ​របាយការណ៍​ថ្មី​សម្រាប់​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​​ប្រចាំ​ខែ​ឧសភា។ របាយការណ៍​បាន​បង្ហាញ​ថា Huawei នៅ​តែ​ឈរ​នៅ​តំណែង​លេខ​មួយ​ដដែល ទោះ​បី​ជា​ជួប​​ឧបសគ្គ​ជា​ច្រើន​ ដូច​ជា​ការ​បាត់បង់​សេវាកម្ម Google លើ​​ឧបករណ៍​ជា​ដើម។ Huawei បាន​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​បាន ១៩,៧% ដោយ​ Samsung តាម​ពី​ក្រោយ​ជា​មួយ​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក ១៩,៦%។

ចំណាត់​ថ្នាក់​លេខ ៣ ប្រចាំ​ខែ​ឧសភា គឺ​បាន​ទៅ​លើ Apple ដែល​មាន​ចំណែក​ទីផ្សារ ១៣% ហើយ​ក្រុមហ៊ុន​ OPPO, Xiaomi និង vivo ម្នាក់ៗ​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ ៨% ដូចៗ​គ្នា៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់