• 2020-07-01 02:23:58
  • ព័ត៌មាន

មុខងារលាងដៃលើ Apple Watch ប្រើពេលរាប់ឆ្នាំទើបបង្កើតបាន មិនមែនទើបធ្វើថ្មីៗទេ

  • 2020-07-01 02:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

watchOS 7 មាន​បន្ថែម​មុខងារ​​មួយ​ដែល​អាច​​កំណត់​​រយៈពេល​នៃ​ការ​លាង​ដៃ នៅ​ពេល​ដែល Apple Watch ចាប់​សញ្ញា​​ដឹង​ថា​អ្នក​ពាក់​កំពុង​តែ​លាង​ដៃ ហើយ​វា​អាច​​ដាស់​តឿន​ឲ្យ​លាង​ដៃ​ពេល​ទៅ​ដល់​ផ្ទះ​ទៀត​ផង។ មុខងារ​ថ្មី​នេះ​គឺ​​បាន​បញ្ចេញ​មក​ចំ​ពេល​ដែល​ពិភពលោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​គ្រប់​គ្នា​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ។

យ៉ាងណាក្ដី មុខងារ​លាង​ដៃ​នេះ មិន​មែន​បង្កើត​ឡើង​ភ្លាមៗ​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ Apple បាន​សំងំ​​អភិវឌ្ឍន៍​វា​រាប់​ឆ្នាំ​មក​ហើយ។ ​លោក Kevin Lynch អនុប្រធាន​នៃ​បច្ចេកវិទ្យា​ប្រចាំ​ក្រុមហ៊ុន​ Apple បាន​បញ្ជាក់​ថា​មុខងារ​នេះ​បង្កើត​ឡើង​បាន​ដោយ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ។ លោក​បាន​បញ្ជាក់​ថា​​ Apple ​មុខងារ​​​ថ្មី​នេះ​អាច​ចេញ​ជា​រូបរាង​បាន​ ក្រោយ​ពី​ឆ្លង​កាត់​ការ​សាក​ល្បង​ច្រើន​ឆ្នាំ​ និង​កំហុស​ឆ្គង​ជា​ច្រើន។

មុខងារ​លាង​ដៃ​​នៅ​លើ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ Apple Watch ដំណើរ​ការ​ទៅ​បាន​ដោយ​ពឹង​ផ្អែក​លើ​​ Sensor Accelerometer ​ដើម្បី​ចាប់​សញ្ញា​ចំនួន​បី​ប្រភេទ។ ទី​មួយ​គឺ​ចាប់​កាយ​វិការ​នៃ​ការ​ត្រដុស​ដៃ, ទី​ពីរ​ការ​ចាប់​យក​សំឡេង​ទឹក​ហូរ​ចេញ​ពី​ក្បាល​​​រ៉ុំម៉ានេ​​ទឹក​ និង​ចុង​ក្រោយ​ជា​ការ​ចាប់​យក​សំឡេង​នៃ​​ពេល​កកិត​ចេញ​ពី​សាប៊ូ។ ពេល​ដែល​ចាប់​បាន​សញ្ញា​ទាំង​នេះ Apple Watch នឹង​កំណត់​ម៉ោង​រោទ៍​រយៈពេល ២០វិនាទី ដ៏​ស្វ័យប្រវត្តិ ហើយ​ប្រសិន​បើ​វា​ដឹង​ថា​អ្នក​ឈប់​លាង​ដៃ​មុន​ពេល​កំណត់​ វា​នឹង​ណែនាំ​អ្នក​ឲ្យ​លាង​ដៃ​ជា​បន្ត​ផង​ដែរ៕​​​​​​​​​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់