• 2020-06-29 05:03:28
  • ព័ត៌មាន

ម្ចាស់ឡាន Mercedes ខឹងជិះសុខៗផ្ទុះដំបូលកញ្ចក់ ប្តឹងទារវិញ ២០០លានដុល្លារ

  • 2020-06-29 05:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមិនមែនទើបតែកើតឡើងឡើយ ចំពោះហេតុការណ៍ផ្ទុះដំបូលកញ្ចក់រថយន្ត (ដំបូល Sunroof)។ ថ្មីៗនេះ ម្ចាស់រថយន្ត Mercedes-Benz ML350 ស៊េរីឆ្នាំ២០១៥ បានដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ ដោយទារសំណងរហូតដល់ ២០០លានដុល្លារឯណោះ ព្រោះតែដំបូលកញ្ចក់រថយន្តស្រាប់តែផ្ទុះ ដោយគ្មានការព្រមានណាមួយឡើយ។

(រូបតំណាង)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរបានបើករថយន្តខាងលើក្នុងល្បឿនប្រហែល ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវហាយវេរ ក្រោមអាកាសធាតុក្តៅ។ ភ្លាមៗនោះ នាងបានឮសំឡេងដូចគេបាញ់កាំភ្លើងនៅក្នុងរថយន្ត បន្ទាប់មកនាងក៏ឈប់រថយន្ត ដើម្បីស្វែងរកថាមានរឿងអ្វីកើតឡើង ហើយក៏បានឃើញដំបូលកញ្ចក់បែកធ្លាក់អំបែងពេញលើកៅអីផ្នែកខាងក្រោយតែម្តង។

(រូបតំណាង)

ការផ្ទុះបែកដំបូលកញ្ចក់នៃតែងតែជារឿងរំខានដល់អ្នកបើកបរ ជាពិសេសគឺបង្កក្តីព្រួយបារម្ភចំពោះផ្នែកសុវត្ថិភាព។ ថ្វីបើបែបនេះក្តី ក្រុមហ៊ុន Mercedes មិនបានធ្វើការព្រមាន ឬកោះហៅរថយន្តមកជួសជុលវិញឡើយ។

គួរឲ្យដឹងថា ពីមុនមកធ្លាប់មានអ្នកបើកបររអ៊ូរទាំពីបញ្ហានេះ ប៉ុន្តែ Mercedes តែងផ្តល់លុយសំណងពី ២៥០ ទៅ ៥០០ដុល្លារ ប្រសិនបើម្ចាស់រថយន្តទាំងនោះមិនដាក់ពាក្យបណ្តឹង។ តម្លៃនៃការផ្លាស់ប្តូរដំបូលកញ្ចក់នេះអាចថ្លៃដល់ ២ ០០០ដុល្លារឯណោះ៕

វីដេអូបង្ហាញឲ្យឃើញរថយន្ត Mercedes ផ្សេងទៀតផ្ទុះបែកដំបូលកញ្ចក់ដោយឯកឯង៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់