• 2020-06-29 04:37:57
  • ព័ត៌មាន

SUV ៧កៅអី Subaru Ascent ឆ្នាំ២០២១ ថ្លៃជាងស៊េរីចាស់តែ ៣០០ដុល្លារ

  • 2020-06-29 04:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Subaru បានប្រកាសពីតម្លៃខ្លួននៃរថយន្ត Ascent ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយឥឡូវនេះវាមានបំពាក់មុខងារមកស្តង់ដារច្រើនជាងមុន។

រថយន្ត Subaru Ascent ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣៣ ៣៤៥ដុល្លារ សម្រាប់ម៉ូដែល Base Model ថ្លៃជាងស៊េរីឆ្នាំ២០២០ ត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ដោយសារតែវាបានបន្ថែមមុខងារ Advanced Adaptive Cruise Control with Lane Centering និង Lane Keep Assist មកស្តង់ដារ។

គ្រប់ម៉ូដែលទាំងអស់នឹងមានបំពាក់ចង្កៀងមុខ LED ជាមួយមុខងារ High Beam Assist ក៏ដូចជា Steering Responsive LED ផងដែរ។ ក្រៅពីនេះ វានៅតែមានប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កាមេរ៉ាមើលក្រោយ, រន្ធ USB ៤ និង អេក្រង់កម្លាំង ៦,៥អ៊ីញ ជាដើម។

គួរឲ្យដឹងថា Subaru ផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតសម្រាប់ Ascent នេះ ដូចជា Ascent Premium តម្លៃចាប់ពី ៣៤ ៧៩៥ដុល្លារ, Ascent Limited តម្លៃចាប់ពី ៣៩ ៥៩៥ដុល្លារ និង Ascent Touring តម្លៃចាប់ពី ៤៥ ៤៤៥ដុល្លារ។

SUV ខ្នាតកណ្តាលមានកៅអី ៣ជួរនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦០សេះ ប្រើប្រអប់លេខអូតូ CVT ៨វគ្គ ហើយអាចប្រើលេខដៃបាន។ គ្រប់ម៉ូដែលទាំងអស់សុទ្ធតែប្រើប្រព័ន្ធប៉ុងពីរ Symmetrical AWD ជាមួយមុខងារជំនួយពេលចុះចំណោទ HDC ហើយមានកម្រិតស៊ីសាំងជាមធ្យម ១១លីត្រ/ក្នុងក្រុង និង ៩លីត្រ/ក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់