• 2020-06-29 03:45:38
  • ព័ត៌មាន

មានដំណឹងល្អអំពីឡាន Ford F-150 Raptor ជំនាន់ថ្មី

  • 2020-06-29 03:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បាន​បង្ហាញ​ចេញ​រថយន្ត F-150 ស៊េរី​ឆ្នាំ ២០២១ កាល​ពី​សប្ដាហ៍​មុន ដែល​វា​មាន​​​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង មាន​បន្ថែម​ប្រភេទ​ម៉ាស៊ីន Hybrid ជា​លើក​ដំបូង និង​​មាន​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ទំនើប​ជាង​មុន​ផង​ដែរ។ អ្វី​ដែល​គេ​មិន​ឃើញ​ បង្ហាញ​ចេញ​ជា​មួយ​គ្នា​នោះ​គឺ Ford F-150 Raptor ថ្មី។

បើ​តាម​អ្នក​តំណាង​​របស់​ក្រុមហ៊ុន Ford បាន​ឲ្យ​ដឹង​ថា នឹង​មាន​ការ​បង្ហាញ​រថយន្ត​ Ford F-150 Raptor ស៊េរី​ឆ្នាំ ២០២១ ដែល​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​រថយន្ត​នេះ​នឹង​​ត្រូវ​ប្រកាស​ចេញ​នា​ពេល​ក្រោយ។

ជា​ធម្មតា Ford តែង​តែ​ប្រើ​ប្រាស់​ពេល​យូរ​មុន​សម្រេច​ចេញ F-150 Raptor ម៉ូដែល​ថ្មី។ ជាក់​ស្ដែង​​​ងាក​ទៅ​មើល F-150 Raptor ជំនាន់​ដំបូង​ចេញ​ឆ្នាំ ២០០៩ រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី F-150 ស៊េរី​ថ្មី​ប្រកាស​ចេញ ចំណែក F-150 Raptor ជំនាន់​បច្ចុប្បន្ន​​បាន​បង្ហាញ​មុខ​កាល​ពី​ឆ្នាំ ២០១៧ រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​ F-150 ជំនាន់​ថ្មី​ប្រកាស​ចេញ។

​​ជា​មួយ​ការ​បញ្ជាក់​ថា​ Ford F-150 Raptor នឹង​មាន​ម៉ូដែល​ឆ្នាំ ២០២១ មាន​ន័យ​ថា​វា​ជា​លើក​ដំបូង​ដែល F-150 ស៊េរី​​ថ្មី ប្រកាស​ចេញ​ក្នុង​ពេល​ប្រហែល​ៗ​គ្នា​នឹង F-150 ជំនាន់​ថ្មី​ដែរ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់