• 2020-06-26 02:17:19
  • ព័ត៌មាន

Mercedes-Benz GLA ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង លក់ថោកជាង BMW X2

  • 2020-06-26 02:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ រថយន្ត Mercedes-Benz GLA ស៊េរីឆ្នាំ២០២១ ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

រថយន្ត GLA ជំនាន់ទី២ នេះ ទទួលបានការឌីហ្សាញថ្មី រាងស្អារជាងមុន, ដំណើរការប្រសើរជាងមុន និងកាប៊ីនខាងក្នុងកាន់តែទំនើប។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន Mercedes-Benz ឥឡូវនេះផ្តល់ជម្រើសតែ ២ ម៉ូដែលប៉ុណ្ណោះ គឺ GLA 250 (ប៉ុងមួយ) មានតម្លៃចាប់ពី ៣៦ ២៣០ដុល្លារ និង GLA 250 4MATIC (ប៉ុងពីរ) តម្លៃចាប់ពី ៣៨ ២៣០ដុល្លារ។

តម្លៃខ្លួនប៉ុណ្ណេះធ្វើឲ្យ GLA ឆ្នាំ២០២១ ថ្លៃជាង Audi Q3 (៣៤ ៧០០ដុល្លារ) និង BMW X1 (៣៥ ២០០ដុល្លារ) ប៉ុន្តែថោកជាង BMW X2 (៣៦ ៤០០ដុល្លារ) បន្តិចវិញ។ ទាំង GLA 250 និង GLA 250 4MATIC សុទ្ធតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ រថយន្តនេះនឹងចេញលក់ជាផ្លូវការ លើទីផ្សារសហរដ្ឋអាមេរិក នៅពាក់កណ្តាលឆ្នាំ២០២០៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់