- 2020-06-25 07:05:45
- ព័ត៌មាន
Apple បានដោះស្រាយបញ្ហាដ៏រំខានមួយលើកម្មវិធី Camera របស់ iPhone
- 2020-06-25 07:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បានដោះស្រាយបញ្ហាដ៏រំខានមួយលើកម្មវិធី Camera របស់ iPhone
ចន្លោះមិនឃើញ
ក្នុងចំណោមការផ្លាស់ប្ដូរថ្មីៗជាច្រើនលើប្រព័ន្ធប្រតិបត្តិការ iOS 14 ក្រុមហ៊ុន Apple បានដោះស្រាយនូវបញ្ហាគួរឲ្យធុញមួយលើកាមេរ៉ារបស់ iPhone។
កន្លងមកនេះ ដើម្បីប្ដូរកម្រិត Resolution និងល្បឿន Frame ពេលថតវីដេអូ គឺត្រូវចូលទៅប្ដូរនៅក្នុង Settings របស់ទូរសព្ទ (លើកលែងតែលើត្រកូល iPhone 11) ដែលវាជារឿងរំខានចិត្តមួយ ពេលដែលគេចង់ប្ដូរម្ដងៗ។
ដោយឡែកនៅលើ iOS 14 នឹងមានបញ្ចូលនូវ Option សម្រាប់ប្ដូរកម្រិត និងល្បឿន Frame នៅក្នុងកម្មវិធី Camera របស់ទូរសព្ទតែម្ដង។ Apple បានបញ្ជាក់ថាការផ្លាស់ប្ដូរនេះនឹងមានលើ iPhone គ្រប់ម៉ូដែលដែលគាំទ្រនូវ iOS 14 មានទាំង iPhone 6s/6s Plus ដែលចេញតាំងពីឆ្នាំ ២០១៥៕