• 2020-06-23 07:10:04
  • ព័ត៌មាន

ពេលនេះកុំព្យូទ័រលឿនជាងគេក្នុងលោក មិនមែននៅអាមេរិក ហើយក៏មិនមែននៅចិន

  • 2020-06-23 07:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Supercomputer ​មួយ​របស់​ជប៉ុន​ បាន​ឡើង​ឈរ​តំណែង​លេខ​មួយ​នៃ​បញ្ជី​ចំណាត់​ថ្នាក់​ល្បឿន​ Supercomputer កំពូល​ទាំង ៥០០។ វា​មាន​ឈ្មោះ​ថា​ Fugaku ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Kobe ប្រទេស​ជប៉ុន សហការ​ផលិត​រវាង​ក្រុមហ៊ុន Riken និង Fujitsu។

Fugaku មាន​ល្បឿន​ ៤១៥,៥ Petaflop ក្រោម​ការ​ធ្វើ​តេស្ត​ផ្នែក Top500 HPL ដែល​លឿន​ជាង​ Summit ប្រមាណ ២,៨ដង ដែល​ Summit នេះ​​ធ្លាប់​ជា​អតីត​​ Supercomputer ល្បឿន​លឿន​ដាច់​គេ​ពី​មុន​មក។​

វា​គឺ​ជា​លើក​ដំបូង​ដែល​កុំព្យូទ័រ​ប្រើ​ប្រាស់ ARM Processor ស្ថិត​នៅ​តំណែង​កំពូល​នៃ​បញ្ជី ​ហើយ​ក៏​ជា​លើក​ដំបូង​សម្រាប់​ជប៉ុន​ក្នុង​រយៈពេល ៩ ឆ្នាំ ដែល​មាន​កុំព្យូទ័រ​ស្ថិត​នៅ​តំណែង​កំពូល។ ៩ឆ្នាំ​មក​នេះ Supercomputer លឿន​ជាង​​គេ បើ​មិន​មែន​របស់​ប្រទេស​​អាមេរិក​ទេ គឺ​របស់​ប្រទេស​​ចិន។

Fugaku នឹង​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ពេញ​លេញ​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​កន្លង​មក​គេ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ស្រាវជ្រាវ​សាក​ល្បង​លើ​ជំងឺ​កូវីដ​១៩ រួម​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ប៉ាន់​ស្មាន​ពី​ការ​សាយ​ភាយ​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​កម្មវិធី​តាម​ដាន​ជំងឺ​កូវីដ​១៩​ថ្មី​របស់​ជប៉ុន​ផង​ដែរ។​

សរុប​ជា​រួម​មាន​ Supercomputer ចំនួន ២២៦ របស់​ចិន​មាន​ឈ្មោះ​ក្នុង​បញ្ជី, របស់​អាមេរិក​មាន​ចំនួន ១១៤ ហើយ​របស់​ជប៉ុន​មាន​ចំនួន ៣០៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់