• 2020-06-23 03:01:21
  • ព័ត៌មាន

តង់តម្លៃខ្ទង់ ៣ពាន់ដុល្លារ ប្រែឡាន Land Rover Defender ក្លាយជាផ្ទះចល័ត ម៉ាអេម!

  • 2020-06-23 03:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Land Rover និង Autohome បានបង្កើតតង់ពិសេសមួយសម្រាប់រថយន្ត Defender 110 ថ្មី ដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចទទួលបាន ការដើរលេងនៅខាងក្រៅយ៉ាងអស្ចារ្យ ដោយមិនបាច់ព្រួយបារម្ភ ឬភ័យខ្លាចថាអត់កន្លែងដេកឡើយ។

តង់ដែលមានទម្ងន់ស្រាលនេះ អាចឲ្យមនុស្សធំដេកបាន ២នាក់ លើកម្រាលពូកក្រណាត់ ហើយមានខ្នើយកើយមកស្រាប់ ព្រមទាំងអំពូល LED នៅខាងក្នុង និងជណ្តើរសម្រាប់ឡើងទៀតផង។

គួរឲ្យដឹងថា តង់សម្រាប់បំពាក់លើដំបូលរថយន្ត Land Rover Defender 110 នេះ មានប្រវែង ២,៣ម៉ែត្រ ទទឹង ១,៣ម៉ែត្រ និងកម្ពស់ ១,៥ម៉ែត្រ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៣ ៤៦០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់