• 2020-06-19 07:32:59
  • ព័ត៌មាន

Apple នៅតែលេខ១ ខាងលក់ Smartwatch ប៉ុន្តែលេខ២មានអ្នកមកជំនួស Samsung ហើយ

  • 2020-06-19 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Canalys បាន​បង្ហាញ​ថា​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២០ នេះ ចំនួន​លក់​នៃ​ Smartwatch ទូទាំង​ពិភពលោក​គឺ​មាន​កំណើន ១២% ទោះ​បី​ជា​មាន​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ពាស​ពេញ​ពិភពលោក​ក្ដី។

Apple នៅ​តែ​កាន់​កាប់​តំណែង​លេខ​មួយ​លើ​ទីផ្សារ ដែល​អាច​លក់​ Apple Watch បាន​សរុប ៥,២លានគ្រឿង។ ចំនួន​លក់​នេះ​ដែរ​គឺ​មាន​ការ​ធ្លាក់​ចុះ ១៣% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ ចំណែក​ Huawei ស្ថិត​នៅ​តំណែង​លេខ ២ ជា​មួយ​ចំនួន​លក់ ២,១​លាន​គ្រឿង ដែល​មាន​កំណើន​ ១១៣% ឯណោះ។

Samsung ​បាត់​បង់​តំណែង​លេខ ២ មក​ស្ថិត​នៅ​លេខ​ ៣ វិញ ដែល​មាន​ចំនួន​លក់ ១,៨​លាន​គ្រឿង មាន​កំណើន​ ៤៦% ធៀប​នឹង​ឆ្នាំ​មុន។ លេខ ៤ និង លេខ ៥ បាន​ទៅ​លើ​ Garmin និង Fitbit ដែល​លក់​បាន ១,១លានគ្រឿង និង ០,៩​លាន​គ្រឿង។

នៅ​អំឡុង​ត្រីមាស​ទី​មួយ ​តម្រូវ​ការ​ Apple Watch មាន​កំណើន​ខ្លាំង​​នៅ​​បរទេស​ជា​ពិសេស​នៅ​ប្រទេស​ចិន ខណៈ​ដែល​នៅ​អាមេរិក និង​អឺរ៉ុប​​មិន​សូវ​មាន​តម្រូវ​ការ​ខ្លាំង​ក្លា​នោះ​ឡើយ​។ កំណើន​ Apple Watch នៅ​បរទេស​គឺ​ដោយ​តែ​​ការ​ផ្ដល់​ជូន​ប្រូម៉ូសិន​ច្រើន​ពី​ក្រុមហ៊ុន​លក់​ទូរសព្ទ។ ចំណែក​ឯ Huawei ឯណោះ​វិញ មាន​ផ្ដល់​ប្រូម៉ូសិន​ពិសេស​ភ្ជាប់​ជា​មួយ​នឹង Huawei P40 ដែល​លក់​នៅ​ប្រទេស​ចិន៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់