• 2020-06-17 04:13:12
  • ព័ត៌មាន

នេះអាចជាទូរសព្ទទី៣ ប្រចាំឆ្នាំ២០២០ ដែលមាន RAM 16GB

  • 2020-06-17 04:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus ROG Phone 2 គឺ​ជា​ស្មាតហ្វូន Gaming ដ៏​ខ្លាំង​ក្លា​មួយ​ប្រចាំ​ឆ្នាំ ២០១៩ ហើយ​អ្នក​ស្នង​តំណែង​វា​​គឺ ROG Phone 3 អាច​នឹង​បន្ត​ផ្ដល់​ថាមពល​ខ្លាំង​ក្លា​​​លើស​មុន។ ROG Phone ស៊េរី​ថ្មី បាន​លេច​មុខ​លើ​​​ការ​ចុះ​បញ្ជី​របស់ TENNA ដែល​មាន​បង្ហាញ​អំពី​រចនាបថ និង​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។

ROG Phone 3 នឹង​មាន​បំពាក់​ឈីប Snapdragon 865 ដែល​មាន​ល្បឿន​លើស​គេ។ ជា​ធម្មតា​ Core សំខាន់​លើ​ឈីប​នេះ​គឺ​មាន​ល្បឿន ២,៨៤GHz ប៉ុន្តែ​បើ​តាម​ឯកសារ​របស់ TENNA បាន​បង្ហាញ​ថា ROG Phone 3 នឹង​មាន​ល្បឿន​រត់​ដល់​ទៅ ៣,០៩១GHz ឯណោះ។ បន្ថែម​ពី​នេះ​គឺ​វា​មាន​ RAM ទំហំ​ដល់ ១៦GB ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ទី​បី​បន្ទាប់​ពី Galaxy S20 Ultra និង nubia Red Magic 5G ដែល​មាន RAM ទំហំ​ធំ​មហិមា​ដូច​នេះ។

នៅ​ផ្នែក​ខាង​មុខ​គឺ​មាន​បំពាក់​អេក្រង់ AMOLED ទំហំ ៦,៥៩អ៊ីញ ដែល​នៅ​តែ​បន្ត​មាន​កម្រិត​បង្ហាញ FHD+។ ត្បិត​ថា​ក្នុង​លិខិត​មិន​មាន​និយាយ​អំពី Refresh Rate ប៉ុន្តែ​វា​ទំនង​ជា​មាន​ល្បឿន 120Hz ដូច​មុន​អ៊ីចឹង​ដែរ។

ចំណុច​ផ្សេង​ទៀត​មាន​ដូច​ជា​ថ្ម​ទំហំ ៦០០០ mAh រក្សា​នៅ​ដូច​ដើម និង​មាន​អង្គ​ផ្ទុក​ទំហំ​ដល់ ៥១២GB។ បើ​តាម​រូបភាព​បាន​បង្ហាញ​ថា​ Asus ទំនង​ជា​បន្ថែម​កាមេរ៉ា​គ្រាប់​ទី​បី​លើ​ស្មាតហ្វូន​ថ្មី​នេះ។ ចំណែក​ផ្នែក Software វិញ​គឺ​វា​នឹង​ប្រើ​ប្រាស់ Android 10 ចេញ​ពី​ប្រអប់។

ការ​ចេញ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា Asus ROG Phone 3 អាច​នឹង​បង្ហាញ​ចេញ​នា​ខែ​កក្កដា​ខាង​មុខ ចំណែក​តម្លៃ​វិញ​រំពឹង​ថា​នឹង​មាន​ខ្ទង់ ១ពាន់​ដុល្លារ៕ ​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់