• 2020-06-16 13:12:44
  • ផលិតផលថ្មី

realme ចេញលក់ផលិតផលថ្មី ៣នៅខ្មែរ មានទាំងកាស និងនាឡិកាវៃឆ្លាត មួយឈុតត្រឹម ១៥០ដុល្លារ

  • 2020-06-16 13:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ដែល​​ជា​ម៉ាក​ស្មាតហ្វូន​រីក​លូតលាស់​លឿន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​បាន​ដាក់​ប្រកាស​ជា​ផ្លូវ​ការ​នូវ​នាឡិកាដៃ​ឆ្លាតវៃ​ realme Watch និង​កាស Buds Air Neo នៅថ្ងៃទី ១៦ ខែមិថុនានេះ និង​បានប្រកាសជាផ្លូវការថាអាជីវកម្ម AIoT នឹងចូលមកទីផ្សារកម្ពុជាយ៉ាងពេញលេញ។

នាឡិកាឆ្លាតវៃ realme ជំនួយការសុខភាពប្រចាំថ្ងៃ 24/7 ដែលមានរចនាបទទំនើបទាន់សម័យ ជាមួយ​គ្នា​នេះ​ដែរ realme បាន​រក្សា​ទម្រង់​រចនាបថ​ទំនើប​ទាន់សម័យ ដើម្បី​បំពេញ​តម្រូវ​ការ​សោភ័ណភាព​សម្រាប់យុវវ័យ។ នាឡិកាដៃឆ្លាតវៃ realme Watch នឹងអាចបំពេញតម្រូវការយុវវ័យដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ជាមួយផ្ទៃមុខនាឡិកាទាំង១២ ដែលមានស្រាប់ ហើយអ្នកក៏អាចទាញយកផ្ទៃមុខនាឡិកាជាងមួយរយទៀតបានតាមរយៈ OTA ផងដែរ។

ជាមួយនឹងសម្ថភាពឧបករណ៍ឈានមុខគេ នាឡិកាឆ្លាតវៃ realme Watch មានបំពាក់នូវអេក្រង់ពណ៌ថាច់ស្គ្រីន ១,៤ អ៊ីញ និងមានកំរិតបង្ហាញខ្ពស់ 320*320 ភីកសែលរួម​ជាមួយ​​កម្រិត​ភីកសែល​ខ្ពស់​ដល់​ ៣២៣ភីកសែល​ក្នុង​មួយអ៊ីញ។ អេក្រង់ត្រូវបានការពារដោយ​​កញ្ចក់​ Corning Gorilla Glass ដែល​មាន​កម្រិតពន្លឺ​ដល់ទៅ 380 nits។ ទាំងនេះហើយដែលធ្វើ​ឲ្យ​នាឡិកាឆ្លាតវៃ realme Watch មានភាពលេចធ្លោនៅក្នុងផលិតផលដែលមានជួរតម្លៃប្រហែលគ្នានេះ ដោយមានគុណភាពខ្ពស់និងមានការងាយស្រួលក្នុងការបញ្ជា។

នាឡិកាឆ្លាតវៃ realme Watch គឺជាជំនួយការសុខភាពដ៏ល្អ វាត្រូវបានបំពាក់ជាមួយ​អង្ក​ចាប់ ចង្វាក់បេះដូង PPG អុបទិក ដែលមានកម្រិតត្រឹមត្រូវខ្ពស់ ហើយគាំទ្រការត្រួតពិនិត្យចង្វាក់បេះដូង 24 /7 និងអាចវាស់ចង្វាក់បេះដូងបានយ៉ាងរហ័សនិងត្រឹមត្រូវ។ វានឹងជូនដំណឹងដល់អ្នកខណៈពេលណាដែលចង្វាក់បេះដូងខ្ពស់ឬទាបពេក។ វាគាំទ្រនូវ កីឡាចំនួន ១៤ ប្រភេទ, ត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម, តេស្តសមត្ថភាពកីឡាអេរ៉ូប៊ិក, គណនាការរាប់ជំហាន, ការរំលឹកក្នុងការអង្គុយយូរ, ការរំលឹកការផឹកទឹក, ការត្រួតពិនិត្យដំណេក និងលំហាត់សមាធិ។

កាស realme Buds Air Neo ត្រូវបានដាក់​សម្ពោធ​លក់ក្នុងនាមជាកាសស្តាប់ឥតខ្សែថ្មីពិតប្រាកដ របស់ realme។ កាស Buds Air Neo នេះគឺជាកំណែជំនាន់ថ្មីនៃម៉ូដែល Buds Air ដែល realme សម្ពោធលក់កាលពីឆ្នាំមុន។ កាសថ្មីនេះបំពាក់ជាមួយអង្គបំពងសម្លេងធំជាងជំនាន់មុន ដែលមានទំហំ 13mm។ ហើយអ្នកក៏នឹងទទួលបាននូវបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្ត ដោយកាសដែលមានភាពរហ័ស កម្រិតយឺតយ៉ាវរបស់វាអាចធ្លាក់ដល់ 119.2ms។ កាស realme Buds Air Neo ត្រូវបានផលិតឡើងក្នុងរចនាបថការពារទឹក ដែលមានវិញ្ញាបនបត្រស្តង់ដារ IPX4។

នាឡិកាឆ្លាតវៃ realme មានមុខងារជាច្រើន។ ជាមួយនឹងកម្មវិធី​ realme Link វាមិនត្រឹមតែអាចកត់ត្រាទិន្នន័យការធ្វើលំហាត់ប្រាណ និងរាងកាយរបស់អ្នកប៉ុណ្ណោះទេ ជាមួយនឹងកម្មវិធី realme Link វាក៏អាចតភ្ជាប់ជាមួយស្មាតហ្វូនរបស់អ្នក ដើម្បីចាក់ភ្លេង ឬថតរូប។ លើសពីនេះទៅទៀត វាមានមុខងារជូនដំណឹងឆ្លាតវៃ ដែលរួមមានការហៅទូរសព្ទ ការរំលឹកសារ ការជូនដំណឹងនានា ការមើលឧតុនិយមនិងផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក។

ឥឡូវនេះ realme បាននាំចូលនូវដុំសាកថ្មចល័ត Power Bank 2.0 មកកាន់ប្រទេសកម្ពុជា ជាមួយនឹងមុខងារ​ fast charge 18W គាំទ្រឱ្យអ្នកមានការសាកថ្មល្បឿនលឿនដូចគ្នាទៅនឹងការសាកថ្មទូរសព្ទរបស់អ្នកជាមួយនឹងឆ្នាំងសាកអ្នកដែរ ។ ការការពារសៀគ្វីពហុស្រទាប់នឹងជួយធានានូវសុវត្ថិភាព នៅពេលកំពុងមានល្បឿនលឿនផងដែរ។

នាឡិកាឆ្លាតវៃ realme ដែលមានមុខងារ SpO2 ត្រូវបានប្រកាសលក់ក្នុងតម្លៃ 69$, កាស Buds Air Neo ត្រូវបានប្រកាសលក់ក្នុងតម្លៃ 59$, ហើយដុំសាកថ្មចល័ត 18W flash charge powerbank មានតម្លៃ 22$ ទាំងនេះគឺជាឈុតទី១នៃផលិតផល AIoT សម្រាប់យុវវ័យ ។

ចាប់ពីពេលនេះដល់ ម៉ោង ១២ រសៀល ថ្ងៃទី17 ការជាវទិញផលិតផល AIoT ទាំងអស់នៅ Smile Shop នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតណា៎!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលមើលតាមតំណ​ភ្ជាប់​នេះ ៖ http://suo.im/5FVCxi

ឬ​អាច​​ចូលទៅកាន់ផេកផ្លូវការរបស់ realme សម្រាប់​ព័ត៌មាន​បន្ថែម​ពី​នេះ ៖ https://bit.ly/3cZO4YE

មតិយោបល់