• 2020-06-15 01:22:58
  • ព័ត៌មាន

អ្នករង់ចាំ Pixel 4a ត្រូវបន្តចាំយូរតទៀតហើយ ព្រោះតែ Google ប្ដូរចិត្តម្ដងទៀត

  • 2020-06-15 01:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jon Prosser អ្នក​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ម្នាក់ បាន​ឲ្យ​ដឹង​ថា​ Google មាន​ការ​ផ្លាស់​ប្ដូរ​​ម្ដង​ទៀត​លើ​ត្រកូល Pixel 4a របស់​ខ្លួន ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​​ថ្ងៃ​ទី ១៣ ខែ​កក្កដា​ខាង​មុខ​នេះ។

រូបភាព Render នៃ​ពណ៌ Barely Blue

ដើម​ឡើយ​ ក្រោយ​ពី​ការ​ប្រកាស​ចេញ​នា​ខែ​កក្កដា Google គ្រោង​បញ្ចេញ​លក់​ស្មាតហ្វូន​ថ្មី​នេះ​ជា​ដំណាក់​កាល ដោយ​ពណ៌ "Just Black” ចេញ​លក់​នា​ថ្ងៃ​ទី ៦ ខែ​សីហា ហើយ​ពណ៌ "Barely Blue”​ ចេញ​លក់​ថ្ងៃ​ទី ១ ខែ​តុលា។

យ៉ាងណាក្ដី Google មាន​ការ​ផ្លាស់​ប្ដូរ​​ផែនការ​ចេញ​លក់ ដោយ​ពណ៌ "Barely Blue” ត្រូវ​បាន​ក្រុមហ៊ុន​រំសាយ​ចោល​មិន​បញ្ចេញ​លក់ ហើយ​ពណ៌ "Just Black” នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ២២ ខែ​តុលា​ឯណោះ។

Jon Prosser បាន​ឲ្យ​ដឹង​ថា​​ការ​ផ្លាស់​ប្ដូរ​ផែនការ​ជា​បន្ត​បន្ទាប់​នេះ អាច​ដោយ​សារ​តែ​ស្ថានភាព​ទីផ្សារ​មិន​ច្បាស់​លាស់​ ដែល​កំពុង​តែ​កើត​មាន​នូវ​វិបត្តិ​សេដ្ឋកិច្ច​ព្រោះ​តែ​ជំងឺ​កូវីដ​១៩។ ក្រៅ​ពី Pixel 4a គេ​រំពឹង​ថា Google Pixel 5 នឹង​ត្រូវ​ពន្យារ​ពេល​ប្រកាស​ចេញ និង​ចេញ​លក់​លើ​ទីផ្សារ​ដូច​គ្នា៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់