• 2020-06-12 02:52:55
  • ផលិតផលថ្មី

ធ្លាយចេញតម្លៃ PS5 ដែលទើបប្រកាសចេញ

  • 2020-06-12 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ឧបករណ៍​លេង​ហ្គេម PlayStation 5 ​ដែល​មាន​ពីរ​ប្រភេទ ​ហើយ​​ក្រុមហ៊ុន​បាន​បង្ហាញ​អំពី​លក្ខណៈ​សម្បត្តិ​ច្បាស់ៗ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​តម្លៃ​លក់​នៅ​ឡើយ​ទេ។

យ៉ាងណាក្ដី​ឧបករណ៍​នេះ​ត្រូវ​បាន​គេ​ឃើញ​ដាក់​លក់​នៅ​លើ​វិបសាយ Amazon UK ជា​មួយ​តម្លៃ​ចាប់​ពី​ ៥៩៩ផោន ដែល​ស្មើ​ប្រមាណ ៧៦០​ដុល្លារ។ ការ​លក់​នេះ​ដែរ ត្រូវ​បាន​ដក​ចេញ​ពី​វិបសាយ​ភ្លាមៗ​ក្រោយ​ត្រូវ​គេ​ប្រទះ​ឃើញ។

PS5 ដែល Sony បាន​ប្រកាស​មាន​ពីរ​ប្រភេទ​គឺ PS5 ធម្មតា និង PS5 Digital Edition ដែល​មិន​មាន​​រន្ធ​សម្រាប់​ដាក់​ឌីស​នោះ​ទេ។ PS5 Digital Edition មាន​រូបរាង​ស្ដើង​ស្អាត​ជាង​ PS5 ធម្មតា​ ដោយ​សារ​ការ​ដក​​​កន្លែង​ដាក់​ឌីស​ចេញ។

Sony នឹង​បញ្ចេញ​លក់ PS5 ទាំង​ពីរ​ប្រភេទ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ ដែល​វា​មាន​ដំណើរ​ការ​​ដោយ CPU AMD Zen 2 8-Core និង GPU AMD RDNA 2-based ដែល​ផលិត​ឡើង​ជា​ពិសេស។ Sony ក៏​បាន​ប្រើ​ប្រាស់​អង្គ​ផ្ទុក​ប្រភេទ SSD ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​ហ្គេម​ផង​ដែរ ដែល​មាន​ទំហំ ៨២៥GB ហើយ​មាន​ល្បឿន ៥,៥GB/មួយ​វិនាទី។ PS5 ក៏​មាន​គាំទ្រ​នូវ​ក្រាហ្វិក​កម្រិត 8K, កម្រិត 4K ដែល​មាន Refresh Rate 120Hz និង​ 3D Audio ផង​ដែរ។

​សម្រាប់ PS5 ទាំង​ពីរ​ប្រភេទ​នេះ Sony បាន​បង្កើត​នូវ​គ្រឿង​បំពាក់​បន្ថែម​ជា​ច្រើន​មក​ជា​មួយ រួម​មាន​​ឆ្នាំង​សាក DualSense, កាមេរ៉ា​កម្រិត HD ថ្មី, ឧបករណ៍​ពាក់​ក្បាល Pulse 3D Wireless និង​ឧបករណ៍​បញ្ជា​មួយ​ផង​ដែរ។ Sony នៅ​មិន​ទាន់​បាន​ប្រាប់​តម្លៃ​នៃ​ឧបករណ៍​ទាំង​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​វា​នឹង​ចេញ​លក់​ដំណាល​គ្នា​នឹង PS5 ឬ​យ៉ាង​ណា​ដែរ៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់