• 2020-06-11 08:07:26
  • ផលិតផលថ្មី

Laptop តម្លៃជាង ៧០០ដុល្លារ ប៉ុន្តែមាន Core i5 ជំនាន់ទី១០ ហើយអង្គផ្ទុក SSD ទៀត!

  • 2020-06-11 08:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​ប្រកាស​ចេញ​​កុំព្យូទ័រ​យួរដៃ​ត្រកូល​ Mi Notebook 14 ​នៅ​ទីផ្សារ​ប្រទេស​នា​ថ្ងៃ​នេះ ដែល​វា​មាន​ Mi Notebook 14 ធម្មតា និង Mi Notebook 14 Horizon Edition។ ត​ទៅ​នេះ​ជា​ការ​បង្ហាញ​អំពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Mi Notebook 14 Horizon Edition ជា​ប្រភេទ​ដែល​គេ​ចាប់​អារម្មណ៍​ជាងគេ ៖

Mi Notebook 14 មាន​បំពាក់​អេក្រង់​ទំហំ ១៤អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD ហើយ​មាន​អេក្រង់​លាត​សន្ធឹង​លើ​ផ្ទៃ​រហូត​​ដល់ ៩១% ដោយ​សារ​មាន​គែម​អេក្រង់​ស្ដើង និង​មាន​ទម្ងន់​ត្រឹម ១,៣៥គីឡូក្រាម​ប៉ុណ្ណោះ។

វា​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Intel Core i5 ជំនាន់​ទី​១០ និង Intel Core i7 ជំនាន់​ទី​១០ និង​មាន​អម​ដោយ RAM ទំហំ ៨GB ជា​ប្រភេទ DDR4 ហើយ​មាន​អង្គ​ផ្ទុក​ល្បឿន​​លឿន​ប្រភេទ SSD ទំហំ​ដល់ ៥១២GB។ វា​ក៏​មាន​បំពាក់​ដោយ​ NVIDIA GeForce MX350 សម្រាប់​បំពេញ​តម្រូវ​ការ​​ការ​លេង​ហ្គេម និង​ការ​កាត់​ត​វីដេអូ​បាន​យ៉ាង​ល្អ។

ថាមពល​ថ្ម​របស់ Mi Notebook 14 Horizon Edition នេះ​គឺ​អាច​ទ្រាំទ្រ​បាន​ ១០​ម៉ោង ពេល​សាក​ភ្លើង​ពេញ​ម្ដង។ នៅ​ក្នុង​ប្រអប់​ក៏​មាន​ឆ្នាំង​សាក​កម្លាំង ៦៥វ៉ាត់ ដែល​អាច​សាក​ថ្ម​ពី ០ ដល់ ៥០% ក្នុង​ពេល​ត្រឹម​តែ ៣៥​នាទី ប៉ុណ្ណោះ។ ចំពោះ​ប្រតិបត្តិការ​​វិញ​គឺ​វា​រត់​លើ Windows 10។​

Mi Notebook 14 Horizon Edition មាន​ដាក់​លក់​នៅ​ឥណ្ឌា​ក្នុង​តម្លៃ​​ប្រមាណ ៧២៤​ដុល្លារ សម្រាប់​ប្រភេទ Core i5 និង​តម្លៃ​ប្រមាណ ៧៩០​ដុល្លារ សម្រាប់​ប្រភេទ Core i7 ដែល​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា៕

ប្រភព៖ economictimes.indiatimes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់